Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីដំបូងរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើ​ឡើង​នៅព្រឹកថ្ងៃទី២៤ សីហា

កិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រីដំបូងឯកឧត្តម ហ៊ុន ម៉ាណែត នឹងត្រូវធ្វើ​ឡើង​នៅថ្ងៃទី២៤ សីហា ដោយអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ផងដែរ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងតាមរយៈសេចក្តីជូនដំណឹងថា គណៈរដ្ឋមន្ត្រីអាណត្តិទី៧ នឹងរៀបចំកិច្ចប្រជុំពេញអង្គដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៣០នាទីព្រឹកនៅវិមានសន្ដិភាពរាជធានីភ្នំពេញ។ កិច្ចប្រជុំដំបូងនេះនឹងដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយផ្ទាល់។

ក្នុងសេចក្ដីជូនដំណឹងនោះបានលើកឡើងថា៖ «ក្រសួងព័ត៌មាន សូមស្នើដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ចូលរួមផ្សាយបន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាស្ដីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យបានទូលំទូលាយដល់សាធារណជន»៕

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299