Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

កម្ពុជា​នៅ​សល់អ្នកជំងឺកូវីដ​១៩​ តែ២នាក់ប៉ុណ្ណោះ ខណៈ​ថ្ងៃនេះមានអ្នកជា​សះស្បើយ​ម្នាក់ទៀត និង​គ្មានករណីឆ្លងថ្មី

ទីបំផុត​ទៅ ប្រទេស​កម្ពុជា នៅ​សេស​សល់អ្នកជំងឺកូវីដ​១៩ ត្រឹម​តែ​២នាក់​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យរដ្ឋ ដោយ​ក្នុងនោះ​មាន​ម្នាក់​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត រាជធានីភ្នំពេញ និង​ម្នាក់ទៀត​ កំពុង​សម្រាក់ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់អង្រែ​ រាជធានីភ្នំពេញ។

តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃនេះ កម្ពុជាមាន​អ្នក​ជា​សះស្បើយ​ពីជំងឺកូវីដ​១៩ ចំនួន១នាក់ និង​មិន​មាន​ករណីឆ្លង​ថ្មីទេ។

ដូច្នេះ អ្នក​ដែល​ជា​សះស្បើយ​ពីជំងឺកូវីដ​១៩សរុប មាន​ចំនួន ២៧២នាក់ នៃចំនួនអ្នក​ឆ្លង​ជំងឺកូវីដ​១៩សរុប ២៧៤នាក់ដែល​កម្ពុជាមាន​ចាប់ពី​ដើម​ឆ្នាំនេះ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299