Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា
ពេញចិត្ត មេឌា

សេដ្ឋកិច្ច

ពន្ធដារ កែសម្រួលលើអាត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុក

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹងពីការកែសម្រួលអត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាដែលផលិតផលក្នុងស្រុកដោយក្នុងនោះសម្រាប់ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទអាករពិសេស១៥ភាគរយ ចំណែកភេសជ្ជៈគ្មានជាតិសុរាផ្សេមួយចំនួន៥ភាគរយ។

តាមរយៈសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣តទៅ អត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុកត្រូវបានកែសម្រួល និងកំណត់ដូចខាងក្រោមនេះ។

លោក គង់ វិបុល បញ្ជាក់ថា «ការកែសម្រួលទាំងនោះរួមមានទី១ អាករពិសេស១៥ភាគរយ លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ និងទី២អាករពិសេស៥ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួនដែលមានដូចជាភេសជ្ជៈបន្ថែមជាតិទឹកដោះគោដែលឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់ ទឹកសណ្ដែក ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេឬភេសជ្ជៈដែលបន្ថែមរសជាតិកាហ្វនិងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗដោយពុំចាំបាច់ពង្រាវ»។

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299