Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រកឃើញ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​២.១១៦គ្រាប់ ក្នុងបរិវេណវិទ្យាល័យខេត្តក្រចេះ

ត្រឹមតែរយៈពេលតែ៣ថ្ងៃគិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ ដែលដឹកនាំដោយលោកអនុសេនីយ៍ឯកប៉ិន រដ្ឋា ជាប្រធានក្រុម បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។

យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតិផ្តល់លទ្ធភាពឱ្យកម្លាំងស៊ីម៉ាក់អាចបោសសម្អាតធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ។

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299