Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

រដ្ឋមន្ត្រីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ាន៣ រួមមានសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា នៅសប្តាហ៍នេះ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីងបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០-១៣ ខែសីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងបី និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ និងនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់។

បើតាមលោកស្រី ម៉ៅ នីង ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសទាំងបីដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការស្តារសេដ្ឋកិច្ច ការពារសន្តិភាព និងសន្តិភាព។

លោកស្រីអ្នកនាំពាក្យថា ទំនាក់ទំនងរវាងចិន និងសង្ហិបុរី ម៉ាឡេស៊ី និងកម្ពុជា រក្សាបាននូវសន្ទុះនៃកំណើនដ៏ល្អប្រសើរ។ លោកស្រីបន្តថា ប្រទេសចិននិងសិង្ហបុរីបានបង្កើតភាពជាដៃគូឆ្ពោះទៅអនាគតប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ។

លោកស្រីបន្ថែមថា ចំពោះទំនាក់ទំនងរវាងប្រទេសចិន និងម៉ាឡេស៊ីវិញបានឈានដល់ការយោគយល់គ្នាលើការរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។ ចំណែកប្រទេសចិន និងកម្ពុជាក៏កំពុងធ្វើការដើម្បីឈានទៅរកយុគសម័យថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299