Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងឧស្សាហកម្មសម្តេចផ្អាកដំណើរការ​រោងចក្រ​ដែលបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានសម្រេចផ្អាកដំណើរការរបស់ក្រុមហ៊ុន ហ្វីនីក អ៊ិនដាស្ទ្រៀល ឯ.ក ដោយសារតែធ្វើឱ្យមានការលេខធ្លាយសំណល់រាវ(ទឹកកខ្វក់) ចូលក្នុងទឹកស្ទឹងសង្កែដែលបណ្តាលឱ្យទឹកប្រែទៅជាពណ៌ខ្មៅ និងងាប់ត្រីមួយចំនួន។

បើតាមលិខិតដែលក្រសួងឧស្សាហកម្មផ្ញើជូនដល់ប្រធានក្រុមហ៊ុនហ្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក(Phoenix Industrial Co.Ltd) លោក Shuai Fangwen ដែលចុះនៅថ្ងៃសុក្រ ទី០៤ ខែសីហា ក្រសួងតម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុងជាបណ្តោះអាសន្នក្នុងរយៈពេល២សប្តាហ៍ ដោយរក្សាបៀវត្សរ៍បុគ្គលិក កម្មករជាធម្មតា គិតចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គងរបស់ក្រុមហ៊ុន។

ក្រសួងឧស្សាហកម្ម ព្រមានថា ក្រុមហ៊ុនអាចនឹងត្រូវប្រឈមមុខក្នុងការផ្អាកដំណើរការជាបន្តទៀត ក្នុងករណីក្រុមហ៊ុនពុំបានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលាតាមលក្ខខណ្ឌខាងលើនេះ ខណៈក្រុមហ៊ុននេះធ្លាប់បានបង្ហូរសំណល់រាវទៅទឹកស្ទឹងសង្កែចំនួន៣លើកមកហើយគិតទាំងលើកនេះទៀត។

ក្រសួងឧស្សាហកម្មបានប្រាប់ទៅម្ចាស់ក្រុមហ៊ុនដូច្នេះថា «សូមលោកប្រធានក្រុមហ៊ុន ចាត់ចែង និងអនុវត្តតាមខ្លឹមសារលិខិតនេះ ដោយស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ មានត្រីមួយចំនួនពុលងាប់អណ្តែតនៅលើទឹកស្ទឹងសង្កែដោយសារតែក្រុមហ៊ុនខាងលើនេះបានបង្ហូរសំណល់រាវម្យ៉ាងចូលក្នុងទឹកស្ទឹងសង្កែដែលមាន ទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299