Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ក្រសួងជូនដំណឹងពីស្ថានភាពអាកាសធាតុ ពីថ្ងៃទី២-៨ ខែកញ្ញា

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពីជ្រលង​ នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែលអូស​បន្លាយ​ឆ្លង​កាត់​ភាគ​ខាង​ជើង​ប្រទេស​ថៃភាគ​កណ្តាល ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម។

ស្ថានភាពបែបនេះ នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​តំបន់​វាល​ទំនាប​កណ្តាល អាច​មាន​ភ្លៀង​ធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពីមធ្យម​ទៅ​បង្កួរ ក្នុង​នោះ​ក៏​មាន​ផ្នែក​មួយ​ចំនួន នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​ភាគ​កណ្តាល និង​ភាគ​ពាយ័ព្យ នឹង​អាច​មាន​ភ្លៀងធ្លាក់ច្រើន។

សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់រាប​ឦសាន នឹង​អាច​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម ទៅបង្គួរ ហើយ​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ នឹង​អាច​មាន​ភ្លៀងធ្លាក់ពី​តិច ទៅមធ្យម។

យ៉ាងណាក៏​ដោយ ក្រសួង​ស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ សូម​ប្រុងប្រយ័ត្ន​ចំពោះបាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ដែល​អាច​កើត​មាន​នៅ​ផ្នែក​មួយ​ចំនួន នៃ​បណ្តា​ខេត្ត​ស្ថិត​នៅ​តំបន់​វាល​ទំនាប​ភាគ​កណ្តាល៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299