Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

សាលា​រដ្ឋ​នៅក្នុង​ទីរួមខេត្ត​ទាំង៤នេះ នឹង​ត្រូវ​អនុញ្ញាត​ឲ្យបើកឡើងវិញ​នៅថ្ងៃទី០៧ ខែកញ្ញា​

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ របស់រដ្ឋគ្រប់កម្រិត នៅទីរួមខេត្តចំនួន៤ អាចបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី០៧ ខែកញ្ញាតទៅ ហើយ​រាជធានី-ខេត្តផ្សេងៗទៀត នឹងអនុញ្ញាតជាបន្តបន្ទាប់នាពេលក្រោយ។ នេះបើតាមការបញ្ជាក់របស់ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។

បើតាម​ការ​បញ្ជាក់របស់​អ្នកនាំពាក្យ​រូបនេះ សាលា​នៅទីរួម​ខេត្ត​ទាំង៤នោះ រួម​មាន ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ហើយ​ការ​សម្រេច​ឲ្យ​សាលា​នៅ​ទីរួម​ខេត្ត​ទាំង៤នោះបើក​ដំណើរការឡើងវិញ គឺដោយ​សារតែខេត្ត​ទាំងនោះ​មានកម្រិតហានិភ័យទាប ចំពោះជំងឺកូវីដ១៩។

ដោយ​ឡែក​សម្រាប់គ្រឹះស្ថានសិក្សាឯកវិញ លោក រស់ សុវាចា បាន​បញ្ជាក់ថា ក្រសួងអប់រំនឹងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ពីកម្រិតមត្តេយ្យសិក្សាដល់ឧត្តម សិក្សាបើកដំណើរការឡើងវិញ បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សា។ ក្នុងនោះ​គ្រឹះស្ថានសិក្សាឯកជន ត្រូវដាក់ពាក្យស្នើសុំបើក មកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡាផងដែរ ដោយគ្រឹះស្ថានសិក្សាឯកជនត្រូវចុះកិច្ចព្រមព្រៀងជាមួយក្រសួងអប់រំ យុវជន និងកីឡាមុនការបើកដំណើរការ៕

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299