Connect with us

Hi, what are you looking for?

ពេញចិត្ត មេឌា

សង្គម

ភ្ញាក់ផ្អើល ក្រោយ​ភិក្ខុ ឡុង ចន្ថា ផ្ញើសារ​អគុណសម្តេចតេជោ និង​នាយខុទ្ទកាល័យ ដែល​អនុញ្ញាត​ឲ្យ​ខ្លួន​បន្ត​ភេទ​ជា​អ្នកបួសបន្តទៀត

ភិក្ខុ ឡុង ចន្ថា ដែល​មាន​រឿង​អាស្រូវ ក្រោយ​បែកធ្លាយ​សំឡេងទាក់ទង​ស្រ្តីភេទ ហើយ​ត្រូវ​បាន​សម្តេច​សង្ឃនាយក​ស្នើ​ឲ្យ​ព្រះ​មេគណទូទាំង​ប្រទេសសហការជាមួយ​សមត្ថកិច្ច​ចាប់​ផ្សឹកនោះ ​​ស្​កាលពីពេលថ្មីៗនេះ បាន​បង្ហោះ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយ​បាន​អគុណ​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និង​លោក ហូ សិទ្ធី នាយ​ខុទ្ទកាល័យរបស់​សម្តេច ដែល​បាន​ឲ្យ​ខ្លួនគង់នៅបន្ត​ភេទ​ជា​អ្នក​បួស​បន្ត​ទៀត។

សារ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​បណ្តាញ​សង្គម​នោះបាន​សរសេរថា “អាត្មាភាព ភិក្ខុឡុងចន្ថា សូមអរគុណ យ៉ាងខ្លាំងបំផុត ចំពោះ ញោម សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នឹង សូមដឹងគុណ ជានិច្ច គោរព ស្រលាញ់គាំទ្រ មិនកែប្រែ ជួនពរសម្តេច មានសុខភាពល្អបន្តដឹកនាំប្រទេសកម្ពុជានាំមកនៅសុខសន្តិភាព តរៀងទៅ ។ ហើយក៏សូមអរគុណ ញោមនាយកខុទ្ទកាល័យ ផងដែ ដែលញោមជួយរកយុត្តិធម៌ សម្រាប់អាត្មាភាព ភិក្ខុឡុងចន្ថា ឲ្យបានគង់នៅបន្តភេទជាអ្នកបួសបន្ត អរគុណញោមខ្លាំងណាស់ សង្ឃឹមថាអ្វីៗ នឹងល្អប្រសើ ។”

ប្រកាស​ថ្មីៗ

You May Also Like

សង្គម

ខេត្តតាកែវ ៖ មន្ត្រីនគរប...

ពេញចិត្ត មេឌា ជា​ក្រុមហ៊ុន​ព័ត៌មាន​ឌីជីថល ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា ។
យើងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងគួរ​ឱ្យ​ទុកចិត្តបំផុត។

ទំនាក់ទំនង ៖ 010 840 732 / 061 881 299