ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃនេះ បានធ្វើការអំពាវនាវឲ្យមានការរក្សាថ្លៃទំនិញលើទីផ្សារ ខណៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
ជាមួយគ្នានេះ ក្រសួងក៏ស្នើដល់សាធារណជនមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ ដែលនាំឲ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។ ហើយសម្រាប់ម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធឺណេត (Online) ទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុ៕
In this article:
