សង្គម

អាប៉ោងដុះស្លែ ក្បែររបងវត្តស្រែរនោង ជាឆ្នាំងបាយលោកអធិការស្រុកត្រាំកក់

ខេត្តតាកែវ ៖ ធ្លាយរឿងវង់ល្បែងអាប៉ោងមួយកន្លែងក្បែររបងវត្តស្រែរនោង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាឆ្នាំងបាយលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់។

វង់ល្បែងអាប៉ោងដុះស្លែជាច្រើនខែឆ្នាំមកហើយស្ថិតនៅផ្ទះយាយ ម៉ុច ក្បែររបងវត្តស្រែរនោង មិនត្រូវបានសមត្ថកិច្ចបង្ក្រាបនោះទេ ដោយបណ្តោយឲ្យបើកលេង ភ្នាល់ចាក់លុយជាច្រើនពាន់ដុល្លាក្នុងមួយគ្របៗ និងមានអ្នកចាញ់អស់ម៉ូតូ អស់គោ អស់ឡានក៏មិនតិចអ្នកដែរ ព្រោះតែអាចោរជើងមួយនេះ។ ជាលទ្ធផលក្នុងមូលដ្ឋានធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចពីសន្តិសុខ សុវត្ថិភាព ព្រោះល្បែងនេះហើយនាំកើតចោរលួច ចោរឆក់ជាញឹកញាប់ក្នុងស្រុកភូមិពួកគាត់។ ប្រភពច្បាស់ការមួយបានបញ្ជាក់ថា វង់អាប៉ោងនេះបើកលេងជាច្រើនខែឆ្នាំមកហើយ គឺពេលថ្ងៃពួកគេនាំគ្នាសំងំលេងក្រោមតង់ក្បែរគុម្ភឫស្សីខាងក្រោយផ្ទះយាយម៉ុច ហើយពេលយប់ទើបពួកគេនាំគ្នាមកលេងនៅលើផ្ទះ។

ប្រភពដដែលបន្តថា អាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ ព្រោះវង់អាប៉ោងនេះ ជាឆ្នាំបាយរបស់មេ ម្យ៉ាងទៀតឮថា យាយម៉ុច ដែលជាម្ចាស់ផ្ទះអាងកូនរបស់ខ្លួនធ្វើជាមន្ត្រីប៉ូលីសបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៀតផង។

គួរកត់សម្គាល់ដែរថា កន្លងមកវង់ល្បែងខុសច្បាប់ជាច្រើន ដែលបើកដំណើរការលេងបានគឺភាគច្រើនសុទ្ធតែជាប់ពាក់ព័ន្ធនិងសមត្ថកិច្ចជាអ្នកបើកភ្លើងខៀង ឬកាងតែម្តង មិនចឹងគឺមិនអាចលេងបាននោះទេ កុំសូម្បីឡើយអាប៉ោង ស៊ីគូរយាយៗក៏ចាប់គ្មានសល់ដែរ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299