ក្រោយពីមានការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ទីបំផុតក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចអនុញ្ញាតឲ្យមានការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខលើរថយន្តចង្កូតស្តាំហើយ។
បើតាមសេចក្តីណែនាំរបស់ក្រសួងសាធារណការ រថយន្តចង្កូតស្តាំដែលត្រូវអនុញ្ញាតឲ្យចុះបញ្ជី គឺជារថយន្តដែលមានស្រាប់នៅក្នុងប្រទេសដែលនៅសេសសល់ ព្រមទាំងបានទៅបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេងនោះទេ។