ជំងឺរលាកសួតថ្មី Covid-19 បានធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យរបស់ប្រទេសមួយ ក៏ដូចជាប៉ះដល់ភាពសុខដុមរបស់ពិភពលោក ដោយក្នុងមិនត្រឹមសេដ្ឋកិច្ច ទេសចរ វប្បធម៌ និងសូម្បីកម្មវិធីឯកជន ដូចជាមង្គលការជាដើម ក៏ប៉ះពាល់ដែរ ដែលប៉ុន្មានថ្ងៃមកនេះ ឃើញមានការលើកពេលបន្តបន្ទាប់។ ឥឡូវនេះ ការសម្ដែងល្ខោនក្បាច់បុរាណមួយក៏សម្រេចលើកពេលដែរ។
តាមទំព័រហ្វេសប៊ុក “មហាវេស្សន្តរជាតក” ដំបូងឡើយ ល្ខោនក្បាច់បុរាណរឿង “រឿងព្រះអនរុទ្ធព្រះនាងឧស្សា“ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៩ ខែមីនានេះ នៅសាលសន្និសីទចតុម្មុខ។ ប៉ុន្តែឥឡូវផែនការនេះ ត្រូវបានក្រុមការងារសម្រេចលើកពេលហើយ ដោយសារបង្ការការរីករាលដាលរបស់ជំងឺរលាកសួតថ្មី Covid-19។