សង្គម

សមត្ថកិច្ចឃាត់ខ្លួនភ្ញាក់ងាសារព័ត៌មាន N3 ខេត្តរតនគិរី ពាក់ព័ន្ធករណីពពាក់ពពូនគ្នាលេងល្បែងស៊ីសងតាមផ្លូវសាធារណៈ

ខេត្តរតនគិរី: សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកកាសែតដែលដើរជ្រកតាមជញ្ជើមផ្លូវសាធារណៈក្នុងស្រុកលំផាត់ ដែលផ្តុំគ្នាលេងល្បែងស៊ីសងតាមដងផ្លូវដែលធ្វើឲ្យប៉េះពាល់ដល់សង្គម តាមផ្លូវសាធារណៈហើយនឹងមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងូ។

ហេតុការណ៍ឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានទាំងនេះ កម្លាំងជំនាញរបស់ស្រុកលំផាត់បានធ្វើឡើង កាលពី ថ្ងៃទី13 ខែកក្កដា ឆ្នាំ2022 វេលាម៉ោង11 .00នាទីថ្ងៃត្រង់ ក្រោយពីមានបណ្ដឹងរាយការណ៍ផ្ទាល់មាត់ពីប្រជាពលរដ្ឋថា មានរថយន្តទេសចរណ៍ ធុនតូចជាច្រើនគ្រឿង បានកំពុងប្រមូលផ្ដុំគ្នានៅការដ្ឋានស្ថានីយ៍ប្រេង កំពុងសាងសង់ នៅតាមបណ្ដោយផ្លូវជាតិលេខ 76 ស្ថិតនៅចំណុចភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ហើយករណីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺជនទាំងនោះកំពុងតែពពាក់ពពូនគ្នា លេងល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យនៅទីតាំងគោលដៅកើតហេតុខាងលើ។

ភ្លាមៗក្រោមការបញ្ជាផ្ទាល់ ពីលោក នូ ថេ អភិបាលនៃគណៈអភិបាលស្រុកលំផាត់ និងជាគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាទៅកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ៖ ១. បញ្ជាការកងរាជអាវុធហត្ថស្រុកលំផាត់ ២. អធិការដ្ឋាននគរបាលស្រុកលំផាត់។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាមកងកម្លាំងគណៈបញ្ជាការឯកភាពស្រុកលំផាត់ បានចុះទៅដល់ទីតាំងកើតហេតុត្រង់ចំណុច ស្ថានីយ៍ប្រេងកំពុងសាងសង់ តាមបណ្ដោយផ្លូវជាតិលេខ 76 ដែលស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។ ឃើញថាពិតជាមានករណីប្រមូលផ្ដុំគ្នា និងលេងល្បែងស៊ីសង( បៀរ )ខុសច្បាប់ពិតប្រាកដមែន ។

ក្រោយពីសាកសួរព័ត៌មានបឋម នៅកន្លែងកើតហេតុរួចមក កងកម្លាំងសមត្ថកិច្ចចម្រុះក៏បានអញ្ជើញ អ្នកដែលបានកំពុងប្រព្រឹត្តលេងល្បែងផ្ទាល់ ឲ្យទៅអធិការដ្ថាននគរបាលស្រុកលំផាត់ ដើម្បីសួរនាំបន្ត។

ក្រោយពីកម្លាំងជំនាញអធិការដ្ថាន នគរបាលស្រុកលំផាត់សាកសួររួចមកទើបដឹងថា : បងប្អូនដែលកំពុងតែពពាក់ពពូនប្រមូលផ្ដុំគ្នាមានប្រុសស្រីក្មេងចាស់ និងបានលេងល្បែងស៊ីសងខុសច្បាប់នៅតាមបណ្ដោយផ្លូវជាតិលេខ 76 នេះ គឺជាក្រុមអ្នកសារព័ត៌មាន ក្រៅស្រុក និងក្នុងស្រុក។

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី សុំសំណូមពរទៅដល់អាជ្ញាធរស្រុកលំផាត់ មេត្តាចាត់វិធានការឲ្យបានម៉ើងម៉ាត់កុំឲ្យមានការជួបប្រមូលផ្ដុំគ្នា និងលេងល្បែងសុីសងបែបអនាធិបតេយ្យរបៀបនេះ នាំឲ្យខូចដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ជាពិសេសប្រាកចាកពីភូមិឃុំមានសុវត្ថិភាពទាំង9 ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសសំណូមពរទៅដល់ឯកឧត្តមខៀវ កញ្ញារិទ្ធ មេត្តាចាត់វិធានការមុឺងម៉ាត់ចំពោះ អ្នកសារព័ត៌មានមួយក្តាប់តូចដែលតែងតែដើរធ្វើព្យុះធ្វើភ្លៀងបំពុលដល់បរិយាកាសសង្គមនិងអសន្តិសុខសង្គម ។

អ្នកសាព័ត៌មានទាំងនេះ ក្រោយពីបានធ្វើការអប់រំ និងណែនាំរួចមក គណៈបញ្ជាការឯកភាពស្រុកលំផាត់ក៏បានអនុញ្ញាតឲ្យក្រុមទាំងនេះ វិញត្រឡប់ទៅរកសំបុករបស់រៀងៗខ្លួន។ សូមបញ្ជាក់ថា ក្រោយពីការបង្ក្រាបជនទាំងនេះយកទៅធ្វើកិច្ចសន្យាអប់រំ រហូតមកដល់ពេលនេះគេបានសង្កេតឃើញថាពុំមានបងប្អូនអ្នកសារព័ត៌មានមកប្រមូលផ្ដុំគ្នានៅទីនោះទៀតឡើយ៕