(ខេត្តកំពង់ចាម)៖ ទីតាំងល្បែងស៊ីសង ប្រភេទអនឡាញជល់មាន់ ស្ថិតនៅក្នុងភូមិព្រៃត្បេះ និងភូមិព្រែកពោធ៌លើ
ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំពុងបេីកដំណេីរការយ៉ាងរលូន ដោយអាជ្ញាធរមាននិងសមត្ថកិច្ច ហាក់សម្ងំស្ងៀមមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបសោះ ឡេីយ ដោយមហាជន បានដាក់ការសង្ស័យថា ទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់លោកប៉ាកជាតិអធិការស្រុកស្រីសន្ធរ។
គួររំលឹកផងដែរថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលពាក់ព័ន្ធទូទាំងប្រទេសបត្រូវតែបង្ក្រាបរាល់បទល្មើសល្បែងសុីសង គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលកម្ពុជា ដាក់ចេញដោយក្រសួងមហាផ្ទៃ ។សូមជម្រាបថា ទីតាំងជល់មាន់អនឡាញខាងលេីនេះ បាន
បេីកលេងជារៀងរាល់ថ្ងៃ មានអ្នកចូលទៅលេង ប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីនកុះករ លេងចាញ់ឈ្នះមួយគូៗ រាប់លានរៀល អ្នកខ្លះអស់លុយ ទៅដល់ផ្ទះបង្កបញ្ហានៅក្នុងគ្រួសារក៌មានដែរ ។
សូមជម្រាបថា ក្រោយពីបណ្តាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយព័ត៌មាន ពីករណីល្បែងស៊ីសងខាងលើនេះ មហាជនបានសង្កេតឃើញសមត្ថកិច្ច បានចុះមកអប់រំនិងធ្វើកិច្ចសន្យាដើម្បីបញ្ឍប់សកម្មភាព ការលេងល្បែងស៊ីសងខាងលើនេះ។ប៉ុន្តែមិនទាន់ទាំបញ្ឍប់ បានមួយដង្ហើមចង្រិតផង ស្រាប់តែមហាជន បានលើកឡើងថា ទីតាំងល្បែងស៊ីសង តាមអនឡាញខាងលើនេះ បានបើកដំណើរការឡើងវិញហើយ ទំនងអាចត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច ឬទីតាំងល្បែងស៊ីសងខាងលើនេះ អាចជាឆ្នាំងបាយ របស់លោកប៉ាកជាតិផងក៌មិនដឹង។មហាជនបានសំណូមពរ ដល់លោកសោ សាវឿន មេប៉េអឹមខេត្តកំពង់ចាម ពិសេសលោកឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមមានចំណាត់ការ ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីឆ្លើយតបនិងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧យ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299