សង្គម

ពលរដ្ឋស្រុកព្រៃឈរ ស្នើសុំលោកឯមកុសល ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងដ៏ធំ ក្នុងឃុំថ្មពូន

ខេត្តកំពង់ចាម: តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្នុងឃុំថ្មពូន ស្រុកព្រៃឈរ បានប្រាប់មកកាន់អង្គភាសារព័ត៌មានពេញចិត្តមេឌា នៅថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា នៅចំណុចចំការចេក ក្នុងឃុំថ្មពូន មានក្រុមញៀណល្បែង កំពុងតែប្រមូលផ្ដុំគ្នា គៀងគរ ពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុកមកលេងល្បែងជល់មាន់ និងអាប៉ោងនៅចំណុចខាងលើអស់រយៈពេលជាង 2 ខែមកហើយ ដោយគ្មានញញេីតនិងសមត្ថកិច្ចបន្តិចសោះឡើយ។

ពលរដ្ឋដដែលបានបន្តទៀតថា ក្នុងមួយថ្ងៃៗ ពួកគេលេងចាញ់ឈ្នះរាប់លានរៀល ស្រែកហ៊ោកញ្ជ្រៀវអឺងកង មានទាំងឧបករណ៍បន្ទោសំឡេងទៀតផង ប៉ុន្តែសំឡេងទ្រហឹងអឹងកងទាំងនោះ មិនបានរំខានដល់ត្រជាក់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ព្រោះទីតាំងល្បែងស៊ីសងធំនៅស្រុកព្រៃឈរខាងលើនេះ មានខ្សែអ្នកធំនៅក្នុងខេត្តកំពង់ចាម នឹងមានអ្នកកាលពីក្រោយសម្បីសមត្ថកិច្ចមិនហ៊ានចុះបង្ក្រាប ញញឹមធ្លាប់បានដាក់ការសង្ស័យថាអាជ្ញាធរមានសមត្ថកិច្ច មានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធ បង្កើតបទល្មើសនៅក្នុងមូលដ្ឋានដើម្បីទទួលប្រយោជន៍ដាក់ហោប៉ៅរៀងៗខ្លួន។

គួរបញ្ជាក់ថា ដើម្បីធានាឱ្យជនគ្រប់រូបនិងសង្គមទាំងមូលមានសុវត្ថិភាពល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន ៧ ចំណុច ដែលក្នុងនោះរួមមាន គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន លោកល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះពុំបានអនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។ពាក់ព័ន្ធនឹងករណីល្បែងស៊ីសងខាងលើនេះ លោក កែវស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានស្វាយមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា នៅព្រឹកនេះថា ករណីល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងខាងលើនេះ គេពួកនោះនាំគ្នាលួចលេង ហើយគាត់បានស្វែងរក តាមចំណុចចំការចេកនោះអស់រយៈពេលពីរថ្ងៃហើយ តែមិនជួបនោះទេ មិនដឹងខាងសារព័ត៌មានបានរូបភាពពីណាយកមកផ្សព្វផ្សាយទេ។

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋក៏ដូចជាមហាជន ស្នើសុំលោកឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមជួយបង្ក្រាបទប់ស្កាត់ ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងនៅចំណុចខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299