(កំពង់ចាម) ៖ តាមប្រភពព័ត៌មាន បានអោយដឹងថា បច្ចុប្បន្ននេះ ឆ្នោតវៀតណាម ជ្រកក្រោមស្លាកឆ្នោតឡូតូ រហស្សនាម V33 ដែលមាន ឈ្មោះ ខ្លា ជាមេក្រុម កំពុងបង្កភាពអណាធិបតេយ្យជាទីបំផុត នៅក្នុងក្រុងខេត្តកំពង់ចាម ដោយមហាជន មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្រុងនិងខេត្តកំពង់ចាម ចាត់វិធានការតាមផ្លូវច្បាប់នៅឡើយនោះទេ ដោយទុកអោយក្រុមនេះបន្តសកម្មភាពគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។
ដោយមហាជន ដាក់ការសង្ស័យថា ក្រុមមេបនល្បែងខាងលើនេះ ទំនងយកដង្វាយមកសែនព្រេន ដល់អស់លោកអាជ្ញាធរនិងសត្ថកិច្ចក្រុងកំពង់ចាម អស់ហើយមើលទៅ។ ប្រភពបានបញ្ជាក់ថា មានបុរសម្នាក់មានរហ័សនាមមេខ្លា ឬ V33 បានបើកជាតូបកត់កន្ទុយលេខឆ្នោតវៀតណាម នៅក្នុងផ្សារធំថ្មី ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមិនខ្លាចញញើតនិងអាជ្ញាធរ និងសមត្ថកិច្ចបន្តិចណាសោះឡើយ? ធ្វើដូច នៅក្នុងអាណាចក្រក្រុង ខេត្តកំពង់ចាម ជាខេត្តមួយ សម្រាប់ពួកគេបើលេងកន្ទុយលេខឆ្នោតវៀតណាម បានតាមតែអំពើចិត្ត។
ពាក់ព័ន្ធនិងករណីខាងលើនេះ មហាជនបានសំណូមពរ ដល់លោកសោ សាវឿន មេប៉េអឹមខេត្តកំពង់ចាម លោកឯម កុសល ស្នងការខេត្តកំពង់ចាម ពិសេសលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមានវិធានការផ្លូវច្បាប់ ចំពោះល្បែងកន្ទុយលេខឆ្នោតវៀតណាម និងក្រុមកាងកន្ទុយលេខឆ្នោតវៀតណាម ខាងលើអោយខាងតែបាន ដើម្បីឆ្លើយតបទៅនិងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧យ៉ាងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299