សង្គម

គ្រាន់តែក្រុងដូនកែវមួយប៉ុណ្ណោះមានទីតាំងល្បែងជល់មាន់តាមទូរទស្សយីហោ R 88 ជិត១០កន្លែង

(តាកែវ) ៖ មិនមានការលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ភេទដែលកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមតូបកាហ្វេគៀនកោះក្នុងក្រុងដូនកែវ ដូចដែលសមត្ថកិច្ចនគរបាលក្រុងដូនកែវធ្លាប់អះអាងកន្លងមកនោះទេ។

មហាជនតែងតែលើកឡើងថា រីកដុះដាលខ្លាំងណាស់ក្រុងដូនកែវ នូវវង់ល្បែងស៊ីសងដូចជា ឡូតូអនឡាញ និង ជល់មាន់តាមទូរទស្សន៍ ដែលបញ្ហាទាំងនេះវាពិតណាស់តែងតែបង្កអសន្តិសុខក្នុងសង្គម អំពើហឹង្សាក្នុងគ្រួសារ ចោរកម្ម ជាពិសេសអាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ។ ជាក់ស្តែងថ្មីៗនេះ លេចមុខល្បែងជល់មាន់តាមទូរទស្សអនឡាញដែលមានឈ្មោះ R 88 បើកដំណើការលេងភ្នាល់ពី ៨ទៅ៩ទីតាំងក្នុងក្រុងដូនកែវ ដែលមានមនុស្សចូលទៅលេងភ្នាល់រាល់ថ្ងៃមិនលុះពេលនោះទេ ងាកទៅមើលសមត្ថកិច្ចនៃអធិការនគរបាលក្រុងដូនកែវវិញ ដូចជាមើលមិនឃើញសោះ ដោយបណ្តោយឲ្យទីតាំងល្បែងទាំងនេះ កើតមានក្នុងមូលដ្ឋានខ្លួនជាបន្តបន្ទាប់។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវបាននិយាយយ៉ាងខ្លីកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា លោកទទួលស្គាល់ពិតជាមានល្បែងជល់មាន់តាមទូរទស្សដែលមានឈ្មោះ R 88 នេះមែន តែលោកមិននឹកស្មានថា មានរហូតដល់៨ ទៅ ៩ទីតាំងនោះទេ។ ពាក់ព័ន្ធនិងវិធានការបង្ក្រាប លោកអធិការឆ្លើយថា មិនទាន់មានវិធានការនោះទេ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299