សង្គម

លោកសាំង ស៊ីណា ត្រូវបានប្រកាសចូលកាន់តំណែងជាចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី៣ អាណត្តិទី៥

(ភ្នំពេញ) ៖ នៅថ្ងៃចន្ទ ទី៥ ខែកក្កដា ឆ្នាំ២០២២ លោកប្រាំង សុផល នាយករដ្ឋបាលខណ្ឌមានជ័យ តំណាងអោយលោកពេជ្រកែវមុន្នី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ ទី៣ ក្នុងអាណត្តិទី៥ ដែលមានសមាសភាពដូចខាងក្រោម៖

(១)លោកសាំង ស៊ីណា ចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ ទី៣ ក្នុងអាណត្តិទី៥។

(២)លោកយាន ឧត្តម ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី៣។

(៣)លោកទឹង សុចិត្រា ចៅសង្កាត់រងទី២ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ ។

(៤)លោកនាង ម៉ានី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(៥)លោកស្រីគឹម ចាន់ណាវី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(៦)លោកអែម រតនា សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(៧)លី យុកឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(៨)គឹម ផល្លា សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(៩)ប្រាក់ សុផុន សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(១១)ភុន ផល សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។

(១២)លោកស្រី ម៉ែន ភិរុណ សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣

សូមជម្រាបថា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាណត្តិទី៥ បន្ទាប់ពីការបោះឆ្នោត នាថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ប្រកបដោយបរិយាកាសមាន លក្ខណៈសេរី ត្រឹមត្រូវ យុត្តិធ៌ម និងគ្មានអំពើហឹង្សា ហើយលទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានប្រកាសជាផ្លូវការ ដោយ គ.ជ.ប កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ក្នុងចំណោមឃុំ-សង្កាត់ នៅទូទាំងប្រទេសចំនួនៈ១៦៥២ ដែលមានអសនៈសរុប ១១៦២២ ដែលស្ថិត ក្នុងចំណោមគណបក្សនយោបាយ បានចូលរួមប្រកួតប្រជែង១៧គណបក្ស មានតែ៩ គណបក្ស តែប៉ុណ្ណោះដែលទទួលបានអសនៈ។

ផ្នែកតាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអ្នក តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ទាំងមូល ហើយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួនដើម្បីឲឆ្លើយតបទៅនឹងតម្រូវប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍រួមក្នុងឃុំ-សង្កាត់ ដោយស្មើភាព ដោយយុត្តិធ៌ម មានតម្លាភាព គណនេយ្យភាព អភិបាលកិច្ចល្អ និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299