សង្គម

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌឬស្សីកែវ បង្ក្រាបទីតាំងល្បែង ភ្នាល់បាល់ បៀរការ៉ាត់ ក្នុងសង្កាត់ច្រាំងចំរេះទី១

ភ្នំពេញ ៖ ទីតាំងបើក ល្បែងស៊ីសងណេតអនឡាញជាច្រើនប្រភេទដូចជា បៀរការ៉ាត់និងចាក់បាល់កំពុងពេញនិយមពង្វក់ស្មារតីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានទីតាំងបណ្តោយផ្លូវជាតិ៥ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋានបើកដំណើរការយ៉ាងរលូនដោយមិនរំខានខណៈពេលអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ កំពុងតែដេកលង់លក់អស់។

ប្រភពបន្តថា ទីតាំងណេតមួយកន្លែងនេះប្រហែលជារត់ការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហើយមើលទៅទើបបើកដំណើរការបានដោយរលូនដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយទើបធ្វើពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក្នុងខណ្ឌឫស្សីកែវហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈរឺមានការបើកភ្លើងខៀវ។

ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុកនិងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ ជាក់ជាមិនខានព្រោះថាទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំនិងក្មេងទំនើងជាច្រើននាក់តែងតែធ្វើសកម្មភាពចេញ-ចូលទៅលេងជារៀងរាល់តែម្តង។

ជុំវិញពាក់ព័ន្ធល្បែងខាងលើ៖លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ គួរតែយកចិត្តទុកនិងមុឺងម៉ាត់ដឹកនាំកម្លាំងក្រោមឱវាទមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះផងមិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប ?

ប្រជាពលរដ្ឋសង្ឃឹមថា៖លោក ឯក ឃុនឌឿន អភិបាលខណ្ឌឫស្សីកែវ គួរតែយកចិត្តទុកដាក់ចាត់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299