ខេត្តកំពត ៖ ទីតាំងបើកលេងល្បែងស៊ីសងប្រភេទយូគី និងជល់មាន់តាមទូរសស្សន៍គ្រប់ប្រភេទខុសច្បាប់ដ៏ធំ កំពង់បង្កអហានិភ័យដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដោយសាតែលេងម្តងៗស៊ីសងចាក់លុយរាប់លាន ដែលស្ថិតក្នុងភូមិ ចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតបែជាអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ សង្ស័យជាឆ្នាំងបាយលោកមេៗថ្នាក់លើ។
តាមប្រភពពលរដ្ឋអោយដឹងថា៖ទីតាំងបើកលេងល្បែងយូគី និងជល់មាន់តាមទូរទស្សន៍អនឡាញ ស៊ីសងចាក់លុយរាប់លានរៀលក្នុងមួយក្តាៗនោះ គឺក្នុងភូមិសាស្ដ្រភូមិចង្ហោន ជាប់ស្ពានក្ដាត ដែលកំពុងដំណើរការលេងយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចឡើយ ធ្វើឲ្យពលរដ្ឋជិតខាងទីតាំងខាងលើថាប្រហែលជា «ម្ចាស់ទីតាំងសែនព្រេនម្ចាស់ទឹកម្ចាស់ដីត្រូវហើយមើលទៅ បានជាមានចំណាត់ចុះបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន»។
តាមប្រភពពីប្រជាពលរដ្ឋជាច្រើនបានឲ្យដឹងថា អ្នកបើកល្បែងយូគី មកពីភូមិត្រពាំងអំពៅ ហើយជួលផ្ទះឈ្មោះ តាកៅ និងប្រពន្ធឈ្មោះ ស្រីដា ហៅម៉ែអាឆាយ ក្នុង១ខែប្រហែលពី៥០០ទៅ១០០០ដុល្លារ ដើម្បីបើកយូគី និងជល់មាន់តាមទូរទស្សន៍ ឲ្យអ្នកញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានសមត្ថកិច្ចណាមកបង្ក្រាបឡើយ។
តាមការឲ្យដឹងពីលោក ភី ឌក នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ព្រែកត្នោត បានឱ្យដឹងថា វង់ល្បែងនេះ លោកមិនហ៊ានទៅបង្ក្រាបទេ ព្រោះខ្លាចថ្នាក់លើ ចឹងមានការអីសុំទៅសួរលោកអធិការក្រុងបូកគោទៅ។
ប្រជាពលរដ្ឋសង្ឃឹមថា៖ទីតាំងល្បែងខុសច្បាប់ខាងលើនេះ លោក ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោប្រហែលជាមានសមត្ថភាពចុះបង្ក្រាបទីតាំងខាងបាន។ចៀសវាងការរិះគន់ការដាក់សង្ស័យពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានថាលោកអធិការប្រហែលជាមានការឃុបឃិតបើកភ្លើងខៀវឲ្យគ្នាជាប្រព័ន្ឋដើម្បីទទួលលាភសក្ការៈ។
ពលរដ្ឋស្នើសុំ៖លោក ម៉ៅ ធនិន អភិបាលខេត្តកំពតនិងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងតាមដានស្រាវជ្រាវធ្វើការបង្ក្រាបផងនិងដើម្បីចូលរួមបញ្ជៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា៖ លួច-ឆក់-ប្លន់-ហិង្សាក្នុងគ្រួសារជាដើមព្រោះល្បែងជាដើមចោលនៃការបង្ករបង្កើតបទល្មើស។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299