កាលពីថ្ងៃទី១៩ ខែមិថុនា លោកស្រី Sara Duterte-Carpio ជាកូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte បានស្បថចូលកាន់តំណែងអនុប្រធានាធិបតី ទី១៥របស់ហ្វីលីពីន។
មានប្រសាសន៍នៅក្នុងពិធីស្បថចូលកាន់តំណែង ក្នុងទីក្រុង Davao ភាគខាងត្បូង ហ្វីលីពីន លោកស្រី Sara Duterte-Carpio បានបញ្ជាក់ថា « សំឡេងរបស់ម្ចាស់ឆ្នោត ៣២,២លាននាក់ បានបោះឆ្នោតគាំទ្រខ្ញុំ គឺជាសារសំខាន់ត្រូវបម្រើប្រទេសជាតិ ។ សារនេះត្រូវបានលើកឡើងជាថ្មី នៅក្នុងពាក្យសម្បថរបស់ខ្ញុំ នោះគឺបម្រើប្រទេសជាតិដោយស្មោះ»។
តាមការលើកឡើងរបស់លោកស្រី Sara Duterte-Carpio ហ្វីលីពីនចាំបាច់ត្រូវតែឆ្លងផុតឧបស័គ្គទាំងឡាយ ក្នុងនោះមាន ភាពក្រីក្រ ការផ្តល់ព័ត៌មានមិនពិត គ្រឿងញៀន កុមារប្រឈមនឹងអនាគត់អសន្តិសុខ… ដូច្នេះពលរដ្ឋហ្វីលីពីនចាំបាច់ត្រូវតែសាមគ្គីជាងនេះ ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកអនាគត់ ល្អប្រសើរមានសន្តិសុខនិងការរីកចំរើន៕