សង្គម

គ.ជ.ប ប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ

បន្ទាប់ពី​គណបក្ស​ប្រជាជនកម្ពុជា​បាន​ដាក់ពាក្យ​ប្តឹង​ លោក សុន ឆ័យ ឥឡូវ​នេះ គណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត (គ.ជ.ប) ក៏​បានដាក់ពាក្យ​ប្តឹង​លោក សុន ឆ័យ ដែរ ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ។

ការប្តឹងនេះ គឺក្រោយ​ពីលោក សុន ឆ័យ បានថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារ​ព័ត៌មានអនឡាញ Cambodia Daily ដោយថា លទ្ធផល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ឆ្នាំ​២០២២នេះ មិនឆ្លុះ​បញ្ចាំង​ពីឆន្ទៈប្រជាពលរដ្ឋ និង​ថា វាមានការបំភ័យ មានការ​ទិញ មានការលួច…។

ក្នុងនោះ គ.ជ.ប បានទាមទារ​ឲ្យ​តុលាការផ្តន្ទាទោស​លោក សុន ឆ័យ ទៅ​តាម​បញ្ញត្តិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំងទាមទារ​ឲ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស គ.ជ.ប ជា​លាយលក្ខណ៍អក្សរ និង​ផ្សព្វផ្សាយជា​សាធារណៈផងដែរ។