សង្គម

រយៈពេល​៤០ថ្ងៃជាប់គ្នា កម្ពុជា​គ្មាន​របាយការណ៍​ពី​ករណី​ឆ្លង​ជំងឺកូវីដ១៩ថ្មីនោះទេ

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ មានរយៈពេល​៤០ថ្ងៃហើយដែលកម្ពុជាមិនមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេនិងមិនមានអ្នកជំងឺជាសះស្បើយ និងពុំមានអ្នកស្លាប់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

សូម​បញ្ជាក់ថា កំឡុង​ពេល​នៃការ​រីករាលដាល ជំងឺកូវីដ១៩ កម្ពុជា​មាន​ករណីឆ្លងសរុបចំនួន ១៣៦,២៦២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២១៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៤,៤៥៩ករណី(ជាប្រភេទអូមីក្រុង) ៕