ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា នៅក្នុងសប្តាហ៍នេះ (៨-១៤ មិថុនា) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ នៅផ្នែកខ្លះ នៃបណ្តាខេត្តនៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។
សម្រាប់តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិច ទៅបង្កួរលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅធ្យម៕