ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី២៥-៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជាទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើងប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ដោយឡែកចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។