សង្គម

សម្តេចតេជោ នឹងដឹកនាំគណប្រតិភូកម្ពុជាទៅចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស នារំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា

តាមការគ្រោងទុក នៅវេលាម៉ោង​ម៉ោង១ និង​៣០នាទីរំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ឧសភា ២០២២ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំគណៈប្រតិភូ​កម្ពុជា ធ្វើដំណើរ​ទៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក។

តាមរយៈទំព័រ facebook សម្តេចតេជោ​បានបញ្ជាក់ថា ក្នុងដំណើរ​ទៅកាន់ប្រទេស​ស្វីសនេះ សម្តេចក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅទីនោះផងដែរ។

“តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើ​ង​នៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី ២១ឧសភា ២០២២ ។ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប៉ុន្មាន៦០​ម៉ោងទៀត”

បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ“ការត្រៀមខ្លួនសម្រាប់យុគសម័ យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ទី ២៦ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោកសា ស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិកនិងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋ កិច្ចពិភពលោក។

អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំនេះរួមមាន៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន,លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ៕