សង្គម

កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​មេដឹកនាំរបស់អាស៊ាន​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប្រកាសថា កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី របស់អាស៊ាន ក្នុងឆ្នាំ២០២២​នេះ។

កិច្ចប្រជុំទាំង៣នោះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា, កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។