សង្គម

បនល្បែងអនឡាញប្រភេទមាន់ជល់ នៅក្នុងឃុំក្រាំងយ៉ូវ សង្ស័យជាឆ្នាំងបាយ របស់លោករស់ ចាន់ថា អធិការស្រុកស្អាង?

(កណ្តាល)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដោយសមត្ថកិច្ចឃុំក្រាំងយ៉ូវ ពិសេស លោករស់ ចាន់ថា អធិការស្អាង មិនមានវិធានការបង្ក្រាបសោះឡើយ។ ទំនងជាឆ្នាំងបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់លោករស់ ចាន់ថា?

ប្រភពច្បាស់ការណ៌បានលើកឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិតា ពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ឃុំឬថ្នាក់ស្រុក ចុះមកបង្ក្រាបសោះឡើយ។ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញនេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

លោករស់ ចាន់ថា អធិការស្រុកស្អាង បានប្រាប់អោយដឹងតាមទូរស័ព្ទថា ចាំគាត់ចុះទៅបង្ក្រាប ប៉ុន្តែជាលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញខាងលើនេះ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ។ ដោយទង្វើនេះពលរដ្ឋដាក់ការសង្ស័យថា ទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ គឺជាឆ្នាំបាយរបស់លោករស់ ចាន់ថា ផងក៌មិនដឹង? ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាសមត្ថកិច្ច ថ្នាក់ឃុំ និងស្រុក ជាអ្នកបើកដៃឲ្យមានបទល្មើសល្បែងសុីសងខាងលើនេះហើយ ទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចកម្លាំងសមត្ថកិច្ចចុះមកបង្រ្កាបទាល់តែសោះ?

បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំពត់សរ ស្រុកបាទី បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនិងលោកគង់សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840832/061881299