ខេត្តតាកែវ៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដោយសមត្ថកិច្ចឃុំពត់សរ មិនមានវិធានការបង្ក្រាបសោះឡើយ។ ទំនងជាឆ្នាំងបាយរបស់លោកម៉ែន វណ្ណា ផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន?
ប្រភពច្បាស់ការណ៌បានលើឡើងថា បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រព័ន្ធអនឡាញ នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិពត់សរ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ កំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ឃុំ ចុះមកបង្ក្រាបសោះឡើយ។ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញនេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។
លោកម៉ែន វណ្ណា មេប៉ុស៌្តឃុំពត់សរ បានប្រាប់(ពេញចិត្តមេឌា)តាមទូរស័ព្ទថា គាត់ជាប់រវល់បង្រៀនប្រជាការពារ ចាំគាត់ចុះមកបង្ក្រាប ប៉ុន្តែជាលទ្ធផលមកទល់និងពេលនេះ ទីតាំងបនល្បែងប្រភេទមាន់ជល់តាមអនឡាញខាងលើនេះ នៅតែដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីអាជ្ញាធរនិងសមត្ថកិច្ចសោះឡើយ។ ដោយទង្វើនេះពលរដ្ឋដាក់ការសង្ស័យថាទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើគឺជាឆ្នាំបាយរបស់លោកគង់ វណ្ណាផងក៌មិនដឹង??
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ?ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះលោកឆាយ កែវមុន្នី អធិការស្រុកបាទី មិនអាចទងសុំការបំភ្លឺបានទេដោយទូរស័ព្ទចុចចូលជាច្រើនដងមិនមានអ្នកទទួល។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំពត់សរ ស្រុកបាទី បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោកអ៊ូចភា ចៅហ្វាយខេត្តតាកែវ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299