តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៣-១៦ ខែមសា ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនិងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច ។ ក្នុងនោះចាប់ពីថ្ងៃទី១៧-១៩ ខែមេសា សីតុណ្ហភាពអតិបរិមា និងភ្លៀងក៏នឹងចុះថមថយបន្តិចវិញផងដែរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអាចមានពី ១៤ ទៅ ៣៧អង្សាសេ ហើយនៅក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ២៣ ទៅ ៣៧អង្សាសេ ហើយក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។
ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២២ ទៅ៣៣អង្សាសេ ហើយនៅចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដូចគ្នា៕