សង្គម

ពលរដ្ឋស្នើអាជ្ញាធរខេត្តត្បូងឃ្មុំ បង្ក្រាបទីតាំងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោង ក្នុងស្រុកក្រូចឆ្មា!

(ខេត្តត្បូងឃ្មុំ ):ទីតាំងមាន់ជល់និងអាប៉ោងដុះសែ្លមួយកន្លែងកុំពុងបើកដំណើរការយ៉ាងរលូនដោយមិនរំខានសម្ថកិច្ចនិងអាជ្ញាធរដែលស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលបទដែលគេស្គាល់ច្បាស់ម្ចាស់ទីតាំងឈ្មោះ ហាក់ បានបើកលេងជារាងរាល់ថ្ងៃ ដោយគ្មានការំខានពីមន្រ្តីមូលដ្ឋានឬសមត្ថកិច្ចពាក់ពន្ធ័សោះនៅស្រុកក្រូចឆា្ម ខេត្តត្បូងឃ្មុំ។

ប្រភពពីពលរដ្ឋក្នុងស្រុកក្រូចឆ្មារ បានបង្កើបបានប្រាប់មកអង្គភាពពេញចិត្តមេឌាថា ទីតាំងល្បែងស៊ីសងខាងលើនេះគឺកំពុងតែ ពង្វក់ស្មារតីប្រជាពលរដ្ឋក្នុងស្រុក និងក្រៅស្រុកមកលេងល្បែងស៊ីសង ភ្លេចការងារធ្វើស្រែចំការអស់ហើយ។ពួកគាត់បានដាក់ការសង្ស័យប្រហែលជា មានខ្នងអាងខ្សែរធំៗណាស់ហេីយ ទេីបបានល្បែងសុីសងទាំងនេះ ដំណើរការបាន ដោយរលូនគ្មានខ្វល់ ពីសំណាញ់ផ្លូវច្បាប់បន្តិចណាសោះទ្បេីង។ សង្ស័យអស់លោកបានទទួល សំណែនសែនព្រេន ខ្លះៗអស់ហេីយទេដឹង ឬក៏បានសេីមមាត់សេីម ក ហេីយទេដឹង ទេីបបានជាមិនហានចុះបង្ក្រាបឬក៏ខ្លាចអំណាចទឹកលុយ ពីម្ចាស់ បន ល្បែង បែរជាបណ្ដែតបណ្ដោយ ឲ្យក្រុមអ្នកញៀនល្បែងទាំងនោះ ចេញចូលទៅលេងបានដោយសេរី ហាក់បីដូចជាមិនមានការរំខាន ដល់សមត្ថកិច្ច អាជ្ញាធរ ក្នុងមូលដ្ឋានទល់តែសោះ។

គូរំលឹកដែរថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬសគល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ។

ថ្មីៗនេះ​ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងបេីកល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋស្នើសុំអាជ្ញាធរពាក់ព័ន្ធខេត្តត្បូងឃ្មុំ សូមមានចំណាត់ការបង្ក្រាបនិងទប់ស្កាត់បទល្មើសល្បែងស៊ីសងខាងលើនេះខុស៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299