(ឧត្តរមានជ័យ) ៖ ប្រជាពលរដ្ឋ ចំនួនបីនាក់ ត្រូវសត្វខ្ទីងឈ្មោល១ក្បាល វ័ធ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ខណៈពលរដ្ឋទាំងនោះ កំពុងកាប់ដើមដំឡូងមី នៅចំការរបស់ខ្លួន ស្ថិតនៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ពលរដ្ឋរងគ្រោះចំនួនបីនាក់នោះ មានៈ ១.ឈ្មោះ យន់ វឿ អាយុ ៥៤ ឆ្នាំ (ប្តី) រងរបួសធ្លាយ ភ្លៅខាងស្តាំ។ ២.ឈ្មោះ ស្នែ នៀវ អាយុ ៥៥ ឆ្នាំ (ប្រពន្ធ) រងរបួសដៃខាងស្តាំ។ ៣.ឈ្មោះ ទិ គ្រឹង ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិគូរ ឃុំ ស្រុកជាមួយគ្នា រងរបួសក្រោមជង្គង់ ខាងស្តាំ។
បច្ចុប្បជន រងគ្រោះបីនាក់ ខាងលើ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត។
ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា សត្វខ្ទីងឈ្មោល មួយក្បាល បានវ័ធពួកគាត់ ទាំងបីនាក់ (ដូចខាងលើនេះ) សង្ស័យសត្វខ្ទីង នៅក្នុងព្រៃប្រទេសថៃ បានឆ្លងព្រំដែន ចូលមកកម្ពុជា។ ពលរដ្ឋរងគ្រោះ បានអះអាងថា តំបន់រស់នៅ និងចំការពួកគាត់ មិនមានសត្វប្រភេទនេះ រស់នៅទេ។
លោក អ៊ឹង សាវរិទ្ធ នាយខ័ណរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សត្វខ្ទីងឈ្មោល ១ក្បាលនេះ កម្លាំងជំនាញ និងកម្លាំងសមត្ថកិច្ច កំពុងហ៊ុមព័ទ្ធ រង់ចាំកម្លាំងអភិរក្សសត្វព្រៃ ភ្នំតាម៉ៅ ធ្វើការតាមនីតិវិធី៕