បច្ចេកវិទ្យា

កម្មវិធី Telegram Version 8.6 បន្ថែមនូវមុខងារផ្សាយផ្ទាល់

ដូចការរំពឹងទុករបស់អ្នកប្រើប្រាស់ជាច្រើន កំណែប្រែជំនាន់ថ្មីពីកម្មវិធី Telegram Version 8.6 បានបន្ថែមនូវមុខងារពិសេសមួយសម្រាប់អ្នកប្រើប្រាស់គឺមុខងារផ្សាយផ្ទាល់ (Live Stream with other Apps) ក្នុងក្រុម (Group) និង Channel។ ការបន្ថែមមុខងារដ៏ពិសេសនេះត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់លោកអ្នកដែលមានអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger Or Journalists ) ដែលអាចពង្រីកវិសាលភាពនៃការផ្សាយផ្ទាល់កាន់តែទូលំទូលាយដល់សមាជិកក្នុង គ្រុប ឬ Channel។

ស្របពេលជាមួយគ្នានេះដែរ កំណែប្រែកម្មវិធីជំនាន់ថ្មីនេះក៏បានបន្ថែមនូវមុខងារសំខាន់ៗមួយចំនួនទៀតផងដែររួមមាន៖ មុខងារ Download Manager, មុខងារ New Attachment Menu, មុខងារ Phone Number Links ជាដើម។

ដើម្បីទទួលបាននូវមុខងារបន្ថែមទាំងនេះ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាព (Update) កម្មវិធី Telegram របស់លោកអ្នកទៅកាន់ជំនាន់ Version 8.6 ដែលទើបបានដាក់ឲ្យ Download នៅថ្ងៃទី១៣ខែមីនាឆ្នាំ២០២២នេះ។

សូមអាននូវមុខងារសំខាន់ថ្មីៗទាំងនោះដូចខាងក្រោម៖

១. មុខងារ Live Streaming With Other Apps ៖ សម្រាប់លោកអ្នកអាជីពសរសេរប្លុក ឬអ្នកសារព័ត៌មាន( Blogger Or Journalists ) ដែលអាចពង្រីកវិសាលភាពនៃការផ្សាយផ្ទាល់កាន់តែទូលំទូលាយដល់សមាជិកលោកអ្នកក្នុងគ្រុប ឬ Channel ( Group/Channel ) ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺលោកអ្នកអាចផ្សាយផ្ទាល់ ដោយភ្ជាប់នឹងកម្មវិធី Live Stream មានដូចជា OBS Studio និង Xsplit Broadcaster ជាដើម ។

ដើម្បីប្រើប្រាស់មុខងារនេះបាន លោកអ្នកអាចចុចនៅលើប៊ូតុង Video Chat នៅក្នុងគ្រុប ឬ ប៊ូតុង Live Stream នៅក្នុង Channel របស់លោកអ្នក រួចជ្រើសរើសប៊ូតុង “ Start With” រួចបញ្ចូលតំណភ្ជាប់នោះទៅក្នុងកម្មវិធី Live Streaming របស់លោកអ្នក ( Server URL & Stream Key ) ។

២. មុខងារ Download Manager ៖ ខណៈពេលដែលលោកអ្នកកំពុងទាញយកឯកសារ (Downloading) ជាច្រើនក្នុងពេលតែមួយ លោកអ្នកអាចពិនិត្យមើលប្រតិបត្តិការនៃការទាញយកឯកសារទាំងនោះ (downloading List) ដោយចុចត្រង់របារស្វែងរក ( Search Bar ) ។ លោកអ្នកអាចគ្រប់គ្រងការទាញយកឯកសារទាំងនោះបានដូចជា ផ្អាកដំណើរការទាញយក( Pause Downloading ), បន្តការទាញយក ( Resume Downloading ) ឬដាក់អាទិភាពទាញយកឯកសារមួយណាមុន (increase its priority) ។

៣. មុខងារ New Attachment Menu ៖ មុខងារនេះ មុនពេលលោកអ្នកផ្ញើរូបថត ឬវីដេអូច្រើន សូមចុចលើរបារ “ Selected ” នៅផ្នែកខាងលើ ដើម្បីរៀបចំទម្រង់រូបភាព ឬវីដេអូមុនលោកអ្នកបញ្ជូនទៅ ឬលោកអ្នកអាចលុបរូប ឬវីដេអូដែលជ្រើសរើសច្រឡំ ( Rearrange or Remove Selected Media ) ។

ជាមួយគ្នានេះដែរ មុខាងនេះនៅលើប្រព័ន្ធប្រតិបត្តិការ iOS បានរចនាឡើងវិញយ៉ាងពេញលេញ នៅរបាររុករកថ្មី ( Navigation Bar ) ដែលផ្តល់នូវការប្រើប្រាស់រហ័ស ដែលរួមមាន ផ្ញើរូបថត ឯកសារ ការចែករំលែកទីតាំង និងផ្សេងៗទៀត ( Gallary , File , Share Location , Contact ) ។

៤. មុខងារ Phone Number Links ៖ ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺអនុញ្ញាតឱ្យលោកអ្នកចែករំលែកតំណភ្ជាប់ ( t.me ) ផ្ទាល់ទៅលេខទូរស័ព្ទរបស់លោកអ្នក ឧទាហរណ៍ t.me/+855123456 ជំនួសដោយ t.me/username) ។

យ៉ាងណាមិញមុខងារទី៤នេះ, តំណភ្ជាប់លេខទូរស័ព្ទអាចនេះដំណើរការបានលុះត្រាការកំណត់ឯកជនភាពលោកអ្នកបានអនុញ្ញាតឱ្យអ្នកដទៃស្វែងរកតាមលេខទូរស័ព្ទរបស់លោកអ្នក ។

៥. ក្រៅពីមុខងារខាងលើដែលក្រុមការងារបច្ចេកទេសបង្ហាញជូនលោកអ្នក ក៏នៅមានមុខងារមួយចំនួនទៀតដែលលោកអ្នកអាចស្វែងយល់បន្ថែមតាមតំណភ្ជាប់នេះ https://telegram.org/blog/downloads-attachments-streaming ៕

ប្រភព​ នាយកដ្ឋានព័ត៌មានវិទ្យា