សង្គម

អាជ្ញាធរខេត្តកំពត រក្សាភាពស្ងៀមស្ងាត់ ខណៈបនល្បែងសង្វៀនបញ្ជល់មាន់និងអាប៉ោងខ្នាតធំ កំពុងដំណើរការយ៉ាងរំភើយ កណ្តាលក្រុងកំពត!

(កំពត) ៖ សង្វៀនជល់មាន់ដុះស្លែរមួយកន្លែង នៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការរំខានពីសំណាក់អស់អាជ្ញាធរខេត្តកំពតសោះឡើយ។ យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អណ្តូងខ្មែរ បានអោយដឹងថា ក្រុមអ្នកញៀនល្បែងជល់មាន់ និងអាប៉ោងបានពពាក់ពពូន ផ្តុំក្បាលគ្នាទៅលេងល្បែងនៅចំណុចទីតាំងខាងលើ ហើយបាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវដូចចាក់ធុងបាស់អញ្ចឹង ដោយពួកគេមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ ពិសេសគឺពួកគេមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូវីដ១៩(អូមីក្រុង) ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុងសួងសុខាភិបាល បាននិងកំពុងតែអំពាវនាវដល់ប្រជពលរដ្ឋនៅទូទាំងប្រទេសត្រូវនាំគ្នាអនុត្តន៌នូវវិធានការ៣កុំ៣ការពារនិង២ចូលរួម ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩(អូមីក្រុង)។

ប្រភពខាងលើបានបន្តទៀតថា កន្លងមកពួកគាត់បានសំណូមពរដល់សមត្ថកិច្ចប៉ុស៌្តអណ្តូងខ្មែរ និងអធិការក្រុងកំពត ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មាន់ខុសច្បាប់ខាងលើនេះ ប៉ុន្តែអស់លោកសមត្ថកិច្ចទាំងនោះ មិនមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃនោះទេ។ដោយទង្វើនេះសង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ចចាប់ពីថ្នាក់សង្កាត់រហូតទៅដល់ថ្នាក់ខេត្តត្រូវថ្នាំសណ្តំឬត្រូវសំណែនរបស់មេបនល្បែងខាងនេះអស់ហើយមើលទៅ ទើបបានជាសង្វៀនជល់មាន់មួយកន្លែងនេះដំណើរការបានរលូនដោយ មិនមានអ្នកណាមករំខានបែបនេះ?

សូមបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត កន្លងមកឯកឧត្តនេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតែបាន ដើម្បីអនុត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពរបស់រាជរដ្ឋាភិបាល។

ចំពោះករណីសង្វៀនជល់មាន់ដុះស្លែរ នៅចំកណ្តាលក្រុងកំពត មិនមែនអាជ្ញាធរពាក់ព័ន្ធមិនដឹងនោះទេ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទំនងជាត្រូវថ្នាំសណ្តំឬត្រូវសំណែន របស់មេបនល្បែងខាងលើនេះ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អណ្តូងខ្មែរពិតប្រាកដមែន។

ពាក់ព័ន្ធនិងករណីល្បែងស៊ីសងជល់មាន់ខុសច្បាប់បើកលេងដុះស្លែរនៅចំកណ្តាលក្រុងកំពត អង្គភាពសារព័ត៌មានពេញចិត្តមេឌា បានធ្វើការទំនាក់ទំនងទៅអធិការក្រុងកំពត លោកហោ វណ្ណា គ្រាន់តែឮអ្នកសារព័ត៌មានខលទៅក៏បានចុចផ្ដាច់ទូរស័ព្ទវិញ។

យ៉ាងណាក៏ដោយមហាជននិងពលរដ្ឋក្នុងក្រុងកំពត សំណូមពរដល់ ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត សូមមានវិធានការទប់ស្កាត់និងបង្ក្រាបល្បែងស៊ីសងខាងលើនេះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:061881299/0978986161