សង្គម

ឆេះក្បាលរថភ្លើងដឹកទូប្រេងរបស់ក្រុមហ៊ុន Royal Railway

សមត្ថកិច្ច​បាន​ឲ្យដឹងថា កាលពីវេលាម៉ោង​ប្រមាណ៣​ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យឆេះ​ក្បាល​រថភ្លើង​របស់ក្រុមហ៊ុន Royal Railway ប្រភេទ BB-1061 នៅលើផ្លូវរថភ្លើងដែលស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាម​អ្នក​បើកបរឈ្មោះ អ៊ួន លិនវីន ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបញ្ជាក់ថា រថភ្លើងនេះ​ដឹកប្រេងម៉ាស៊ូ បើកពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនូ ។ មុនពេលកើតហេតុគាត់បានបើកបរធម្មតា លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ ក៏បានជៀសរថភ្លើងមួយខ្សែរទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ ក្រោយពីជៀសរួចគាត់ក៏បានបើកររថភ្លើងមកខាងមុខ ហើយបានជាន់ហ្វ្រាំង ស្រាប់តែឆ្លងចរន្ដកើតជាអគ្គីភ័យតែម្តង។

ករណីអគ្គីភ័យខាងលើមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ បណ្ដាលឲ្យខូចខាតក្បាលរថភ្លើង ក្រោយពីកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ៕