យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជនកម្ពុជាប្រមាណជាង ៩០ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
ក្នុងនោះ ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៩ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់, កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧៦ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់, កុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,៣៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់, កុមារអាយុ ០៥ឆ្នាំ មាន ១០៩,១៩ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់, កុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ០,០០ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០ ៧៣០ នាក់៕