នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា នៅតាមបណ្តាប្រទេសមួយចំនួនលេីសាកលលោក និងក្នុងតំបន់ គេបានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះក៏មានកម្ពុជាយេីងដែរ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កេីតមានរួចហេីយដែរ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមេីលស្រាលលេីលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។
បើតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យេីងហេីយ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ។
ជាមួយគ្នានេះ លោកជំទាវ ក៏ធ្វេីការអំពាវនាវសារជាថ្មី ដល់បងប្អូនជនរួមជាតិទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវនាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ពីឥឡូវនេះ កុំបីអាក់ខានឱ្យសោះឡេីយ, យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ ការពារ និង ៣កុំ។
បេីមានការសង្ស័យ សុំធ្វេីតេស្តរហ័សដោយខ្លួនឯង បេីវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ ឱ្យបានត្រឹមត្រូវ៕