ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីងក្រុង ចំនួន១៨៤នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស ៩នាក់ និងឆ្លងក្នុងសហគមន៍ ១៧៥នាក់ ខណៈអ្នកជំងឺចំនួន ២៣៦នាក់ បានជាសះស្បើយ និងមិនមានករណីស្លាប់ថ្មីនោះទេ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ១៥ ខែកុម្ភៈនេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២៤.១៣៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៩.១៩៦នាក់, ស្លាប់សរុបចំនួន ៣.០១៥នាក់៕