កំពត ៖ ម្ចាស់សង្វៀនជល់មាន់ឈ្មោះ(នី)តែងតែបើកសង្វៀនជល់មាន់ នៅក្នុងអាណាចក្រស្រុកទឹកឈូ ខេត្តកំពត ជាបន្តបន្ទាប់ គេសង្កេតឃើញថា អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមីរបស់មេសង្វៀនជល់មាន់ឈ្មោះ(នី)ផងក៌មិនដឹង ទើបបានជាបណ្តែតបណ្តោយអោយមេសង្វៀនជល់មាន់ឈ្មោះ(នី)បើកលេងល្បែងជល់មាន់បានយ៉ាងរលូន ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។
ប្រភពបានបញ្ជាក់ថា មេសង្វៀនជល់មាន់ឈ្មោះ(នី)បានបើកលេងល្បែងជល់មាន់នៅចំណុចភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយមេសង្វៀនជល់មាន់ឈ្មោះ(នី)បានគៀងគរក្រុមអ្នកញៀនល្បែងដើម្បីផ្តុំក្បាលគ្នា លេងល្បែងជល់មាន់ ដោយមិនញញើតនិងការរីករាលដាលឆ្លងជំងឺកូវីដ១៩អូមីក្រុង។
មហាជនបានលើកឡើងជាសំនួរថា?ហេតុអ្វី បានជាអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ មិនដែលបង្ក្រាបបានទីតាំងល្បែងជល់មាន់ របស់បុគ្គលឈ្មោះ(នី)ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់របស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។សូមរំលឹកផងដែលថា លោកសូ ប៊ុនធឿន អធិការស្រុកទឹកឈូ នាពេលកន្លងមកមិនដែលបង្ក្រាបបានទីតាំងជល់មាន់របស់ឈ្មោះ(នី)បានម្តងណានោះទេ បានត្រឹមតែទៅបង្អើលៗឬអោយឈប់លេងតែប៉ុណ្ណោះ។
មហាជននៅក្នុងអាណាចក្រស្រុកទឹកឈូ បានលើកឡើងថា អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមី របស់ម្ចាស់សង្វៀនជល់មាន់ឈ្មោះ(នី)ហើយមើលទៅ បានជាបុគ្គលឈ្មោះ(នី)នៅតែមានឱកាសរត់ពីកន្លែងមួយទៅកន្លែងមួយក្នុងការបើកលេងល្បែងជល់មាន់ ដោយមិនញញើតទោសទណ្ឌបន្តិចណាទាល់តែសោះ។ពាក់ព័ន្ធនិងករណីទីតាំងល្បែងមាន់ជល់របស់ឈ្មោះ(នី) នៅចំពុចភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត (សាន់ដេ)បានជម្រាបជូនលោកសូ ប៊ុនធឿន តាមwhatsappរួចហើយនៅថ្ងៃទី០៨ខែកុម្ភះឆ្នាំ២០២២តែលទ្ធផលស្ងាត់បាត់សូន្យឈឹង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន: 010840732/061881299