សង្គម

អ៊ូរអរណាស់! កាស៊ីណូសុខគីម៉េង​ក្បែរ​ច្រក​ព្រំដែន​តន់ហន់ បើក​ឲ្យ​ខ្មែរ​ចូល​លេង​ដោយសេរី

កំពត – កាសុីណូមួយ​កន្លែង​ដែលមាន​យីហោ សុខ គីមម៉េង ស្ថិត​នៅច្រកព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម តន់ហន់ ក្នុងភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ត្រូវគេ​រាយការណ៍​ថា បានបើកឱ្យប្រជាពលរដ្ឋខ្មែរ ចូលលេង យ៉ាងគគ្រឹកគគ្រេង ក្នុងនោះ​គេ​ឃើញ​មានទាំង​ឡានពាក់ស្លាកលេខ ខ.ម ថែមទៀត។

ការអនុញ្ញាតឲ្យ​ពលរដ្ឋខ្មែរចូល​លេងកាស៊ីណូ ផ្ទុយ​ទៅ​នឹង​ច្បាប់របស់រដ្ឋនេះ ត្រូវ​គេដាក់ការ​សង្ស័យថា អាចមានការរួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធរបស់អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​ថា ការបើក​ឲ្យជនជាតិខ្មែរចូលលេងនេះ បានកើត​ឡើង​ជា​យូរមក​ហើយដែរ ប៉ុន្តែ​គេមិនឃើញ​អាជ្ញាធរ​មានសមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ហាមឃាត់ ឬ​បង្រ្កាបនោះ​ឡើយ។

ចំពោះករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពីភាគីពាក់ព័ន្ធបាននៅ​ឡើយ​ទេ​នៅ​ថ្ងៃនេះ។

យ៉ាងណាប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តកំពត ក៏​បាន​សំណូមពរដល់ស្នងការ ក៏ដូចជាលោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាពិនិត្យមើលទីតាំងកាស៊ីណូខាងលើនេះផង ព្រោះសកម្មភាពនេះ គឺផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​ប្រទេស​កម្ពុជា ដែលមិនអនុញ្ញាតឲ្យ​ពលរដ្ឋខ្មែរ​ចូល​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​នោះទេ ពោល​គឺអនុញ្ញាត​ឲ្យ​តែជនបរទេសតែប៉ុណ្ណោះ៕