សង្គម

បែកធ្លាយអំពើពុករលួយរបស់ថ្នាក់ដឹកនាំខ្លះ នៅក្នុងអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ : ក្រុមការងារខ្លះ របស់មន្ត្រីអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) ត្រូវគេរកឃើញថា បំពេញការងាររំលោភលើស្ថាប័នដទៃ ដូចជាមិនមានវត្តមានខាងជំនាញសុខាភិបាលចូលរួម , ការបិទសៀលនៅទីតាំងណាមួយ ការបើកសៀលវិញជាដើម ដែលសកម្មភាពទាំងនេះ ត្រូវរងការរីះកន់ថា ធ្វើតាមតែទំនើងចិត្តខ្លួនឯង (ចរចាររឿងកញ្ចប់)។

ទីបំផុត ! (ដំរីងាប់យកចង្អេរមកបាំងមិនជិតមែន)….គឺលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ មានតួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានជនរង(អ្នករកស៊ីស្របច្បាប់)ប្តឹងទៅក្រសួងមហាផ្ទៃ ក្នុងអំពើចាប់បង្ខាំង និងជំរិតទារប្រាក់ ដែលរឿងនេះត្រូវបានអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ធ្វើរបាយការណ៍ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, តាមរយៈលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។ ក្នុងនោះ លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក បានចំណារថា, (បានឃើញនិងឯកភាព សូមគោរពជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យសំរេចដ៏ខ្ពង់ខ្ពស់) ។ ដោយឡែកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារថា, (ឯកភាព)។ ប៉ុន្តែការអង្កេតស្រាវជ្រាវអំពើពុករលួយរបស់ លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន មិនទាន់ត្រូវបានគេបញ្ជាក់ថា, មានចំណាត់ការដល់ហើយនោះទេ។

លិខិតអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ធ្វើរបាយការណ៍ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , តាមរយៈលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដូចខាងក្រោមដោយបញ្ជាក់ថា ក្នុងកម្មវត្ថុថា សុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) និង បក្ខពួក ករណីចាប់បង្ខាំងរូបនាងខ្ញុំ ខេង ពិទូពុធធីតា ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃដល់បក្ខពួករបស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ខូចកេរ្ដិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដ៏ស្ទ័រ និងម្ចាស់ហាង។

ពាក្យ​បណ្តឹងបានលើក​ឡើងថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ចុះថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានប្តឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងបក្ខពួក ថាបាន ចាប់បង្ខាំងរូបនាង (ខេង ពិទូពុធធីតា) ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្តល់ព័ត៌មានបំភ្លៃដល់បក្ខពួក របស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ហូចកេរ្តិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដស្ទ័រ និង ម្ចាស់ហាង។

ក្នុងពាក្យបណ្តឹងបានលើកឡើងទៀតថា ហាងម៉ូដស្ទ័រ បានចុះបញ្ជីកានៅក្រសួងពាណិជ្ជកម្ម និង មានអាជ្ញាប័ណ្ណស្របច្បាប់ ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយថែមទាំងបានលក់តែផលិតផលសុទ្ធមួយរយ ភាគរយ(១០០%) អស់រយៈពេលជិតប្រាំឆ្នាំមកហើយ ដោយមានឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ជាម្ចាស់ហាងម៉ូដស្វ័រ ហើយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៩និង០០នាទីព្រឹក មានសមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយព្រះរាជអាជ្ញារង លោក ចែ សុង និងលោក តេង ប៊ុនថុន បានចុះមកហាងម៉ូដស្ទ័រ ធ្វើការឆែកឆេរទំនិញនៅក្នុងហាង ដោយអះអាងផ្ទាល់មាត់ថាមាន បណ្ដឹងពាក់ព័ន្ធនឹងការលក់ទំនិញជាន់កម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកដទៃ ហើយបានចាប់បង្ខាំងទុកឈ្មោះ ខេង ពិទូពុធធីតា ក្នុងបន្ទប់មួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតម្រូវឱ្យឈ្មោះ សឿម ណារិន ជួបចរចាជាមួយលោក តេង ប៊ុនថុន នៅក្នុងភោជនីយដ្ឋាន ឌឺដ្រាម និងផាប់ ដែលមានទីតាំងនៅមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក តេង ប៊ុនថុន បានតម្រូវឱ្យផ្ដល់កញ្ចប់ថវិកាមួយចំនួន។នៅក្នុងលិខិតនោះបញ្ជាក់ទៀតថា, លោក តេង ប៊ុនថុន យកទៅចែកចាយឱ្យក្រុមការងារចុះឆែកឆេរ និងអាជ្ញាធរមូលដ្ឋាន ហើយគាត់បាន ទាមទារយកបន្ថែមទៀតនូវកាបូប ប្រែនសុទ្ធ នាឡិកាដៃមួយគ្រឿង កាបូបដាក់ឯកសារមួយម៉ាកម៉ុងម្ល៉ង់ (MONTBlANC) ជាថ្នូរនឹងការសន្យាកែប្រែកំណត់ហេតុរបស់សមត្ថកិច្ចនគរបោលឡើងវិញ និងព្រមដោះលែង ឈ្មោះ ខេង ពិទូពុធធីតា ឱ្យចេញពីបន្ទប់ឃុំខ្លួនទាំងយប់។

យោបល់អគ្គាធិការដ្ឋានក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងខាងលើឃើញថា ករណីនេះមានការចោទប្រកាន់ មកលើមន្ត្រីនគរបាល បម្រើការងារនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) ក្រសួងមហាផ្ទៃ ដូច្នេះដើម្បីមាន មូលដ្ឋានច្បាស់លាស់ក្នុងការវាយតម្លៃ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូមគោរព ស្នើសុំគោលការណ៍អនុញ្ញាតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបហាផ្ទ ចាត់មន្ត្រីនគរបាលជំនាញធ្វើការអង្កេតស្រាវជ្រាវ។អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

តាមពិតក្រុមការងារ ១៨ក្រុមរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) ក្រុមខ្លះកាប់ទទួលទានឆៅៗ ធ្វើអោយអ្នករកស៊ី ស្រែកគ្រប់គ្នា ដែលធ្វើអោយប៉ះពាល់អង្គភាព ដែលមានមេកើយស្អាតស្អំនោះ ។ ពិសេសការបិទសៀលនៅទីតាំងណាមួយក្នុងកំហុសបទល្មើសលហុ គឺចរចារទារលុយ ដើរតួខ្លួនឯងមួយចប់ ចំពោះជំនាញសុខាភិបាល អត់អោយគេដឹងសោះ ព្រោះពាក់ព័ន្ធកំហុសបទល្មើស(ប្រវេទន៍) ជាជំនាញខាងមន្ត្រីក្រសួងសុខាភិបាល តែធ្វើកាប់ឆៅៗតែម្តង ។ បញ្ហានេះថ្នាក់លើពិចារណាផង ដើម្បីលប់បំបាត់អំពើពុករលួយ ការបំពេញការងារខុសនីតិវិធីជាដើម ជាពិសេសអាចមើលអនុក្រិត្យលេខ១៥០ ឡើងវិញផង ។

ពាក់ព័ន្ធជនរងប្តឹង លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ មានតួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ពីករណីបង្ខាំង ជំរិតទារប្រាក់ រហូតដល់ជនរងគ្រោះប្តឹងទៅក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២ យើងមិនអាចសុំការបំភ្លឺបានទេ ពីលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ខណៈទូរស័ព្ទឋិតក្រៅតំបន់សេវា។

ពាក់ព័ន្ធករណីនេះ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាព គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) មិនបានបកស្រាយឡើយ ដោយ​ឲ្យ​ទៅសួរលោក តាន់ សុវិជ្ជា តែ លោក តាន់ សុវិជ្ជា និយាយយ៉ាងខ្លីថា “មានរឿងអីត្រូវបកស្រាយ” រួចក៏បិទទូរស័ព្ទតែម្តង។

ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន010840732/061881299