សង្គម

បង្គាចាក់ចាហួយ ជាង១តោនត្រូវចាប់បា​ន​នៅតាមមាត់ច្រកព្រំដែនខេត្តកំពត

នាយប់រំលងអាធ្រាតថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពតសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។

ការ​បង្រ្កាបនេះ គឺធ្វើ​ឡើង​ក្នុង​គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។

យ៉ាងណាក៏ដោយ​ជាលទ្ធផលគឺមន្រ្តីជំនាញបានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញ បង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ​ CMC (ចាហ៊ួយ)​ គីមីហាមឃាត់។

មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ៕