សង្គម

បុរសម្នាក់នៅស្រុកស្រីសន្ធរ សំណូមពរសាលាឧទ្ធណ៌ត្បូងឃ្មុំ ជួយផ្តល់យុត្តិធម៌ ទាក់ទងករណីវិវាទដីធ្លី

កំពង់ចាម ៖ លោក ឆុង សុខឡា អាយុ៤២ឆ្នាំ រស់ភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានបញ្ហាវិវាទដីធ្លីជាមួយនិងឈ្មោះលោកឈិត គឹមស្រ៉ឺ អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំខាងលើជាមួយគ្នា។

លោកឆុង សុខឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានអោយដឹងថា គាត់មានដីចំការមួយកន្លែងស្ថិតនៅក្នុងភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយគាត់បានទិញបន្តពីឈ្មោះមុំ គឹមស្រ៉ឺ ក្នុងអំឡុងឆ្នាំ២០១៨ដែលមានទំហំ១៤ម៉ែត្រ×៣២ម៉ែត្រ។

លោក ឆុង សុខឡា បានបន្តទៀតថា ដីចំការរបស់គាត់ៗបានដាំណាំល្មុតម្នាស់ជាដើម ដើម្បីចិញ្ចឹមជីវិតប្រពន្ធនិងកូនដូចសព្វមួយដង។ប៉ុន្តែមួយរយះចុងក្រោយនេះ ស្រាប់តែបុគ្គលឈ្មោះឈិត គឹមស្រ៉ឺ បានប្តឹងគាត់ទៅតុលាការខេត្តកំពង់ចាម ដើម្បីសុំបើកដីផ្លូវភូមិមួយចំណែកដែលមានទំហំ០៥ម៉ែត្រ×០៨ម៉ែត្រ ស្ថិតនៅក្នុងភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។យោងតាមចម្លើយរបស់លោកឈិត គឹមស្រ៉ឺ ដែលបានឆ្លើយបំភ្លឺចំពោះមុខតុលាការ បានបញ្ជាក់ថា?ខ្ញុំពុំមានដីផ្លូវចេញចូលទៅដីភូមិ និងដីចំការរបស់ខ្ញុំទេ?សព្វថ្ងៃនេះ។ពីមុនមកខ្ញុំបានចេញចូលតាមផ្លូវដែលខ្ញុំប្តឹងសុំបើកផ្លូវនេះ ជាផ្លូវដើរពីមុនរហូមក ។ពីមុនដីម្ចាស់តែមួយ ដែលមានម្ចាស់ឈ្មោះតាំងលឹម ហើយគាត់លក់ជាកង់ៗយូរហើយតាំងពីជំនាន់ម្តាយរបស់ខ្ញុំ។

ដោយឡែកលោកឆុង សុខឡា ដែលត្រូវបានបុគ្គលឈ្មោះឈិត គឹមស្រ៉ឺ បានប្តឹងទៅតុលាការខេត្តកំពង់ចាមនោះ លោកឆុង គឹមស្រ៉ឺ បានបំភ្លឺចំពោះមុខតុលាការ ដោយបានបញ្ជាក់ថា ដីភូមិរបស់ខ្ញុំទិញតពីគេ នៅជាប់ដីកេរ៌្តរបស់ខ្ញុំមានផ្លូវចេញចូល ចំណែកផ្លូវខ្ញុំទិញពុំមានផ្លូវទេ ហើយដើមចោទ គ្រាន់តែគាត់ចេញចូលដើរកាត់ទេ ពីមុនមកពុំមានផ្លូវទេ។ ដីភូមិនេះខ្ញុំទិញពីឈ្មោះមុំ គឹមស្រ៉ឺ ពុំមានផ្លូវពីដើមមកទេ ហើយបើមានផ្លូវក៌ខ្ញុំមិនទិញដែរ។ ពេលខ្ញុំទិញខ្ញុំគិតថា ឈ្មោះឈិត គឹមស្រ៉ឺ ពុំមានផ្លូវចូលទៅដីរបកស់គាត់ទេ ពេលខ្ញុំទិញហើយ ខ្ញុំនិងចែកអោយគាត់តែគាត់ទេថា បើខ្ញុំទិញដីនេះដឹងតែមានរឿងជាមួយគាត់។ដូចនេះខ្ញុំមិនព្រមបើកផ្លូវអោយគាត់ទេ ពីព្រោះខ្ញុំខាតពេលវេលាដោយសាររឿងនេះច្រើនណាស់ ។លោកឆុង សុខឡា បានបញ្ជាក់នៅមុខតុលាការទៀតថា?ដីភូមិខ្ញុំមានក្បាហបានអោយដីខ្ញុំតម្លៃ១៥០០ដុល្លារ ហើយបានជាខ្ញុំលក់ដីនោះ ដោយសារតែខ្ញុំគ្មានច្រកចេញចូល។ឈ្មោះឈិត គឹមស្រ៉ឺ ដើរកាត់តាមដីរបស់ខ្ញុំដោយសារផ្ទះខ្ញុំនៅឆ្ងាយ។យោងតាមសេចក្តីសម្រេចបញ្ចប់របស់តុលាការខេត្តកំពង់ចាម ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេយណី លេខ៧០ ចុះថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៩ និងសាលក្រមលេខ១៩៨[គ]ចុះថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០។

១/បង្គាប់អោយចុងចម្លើយបើកផ្លូវបណ្តោយ៣២ម៉ែត្រទទឹងប្រវែង២ម៉ែត្រ ដែលមានព្រំប្រទល់ខាងកើតទល់ដីឈ្មោះទេសវី ប្រពន្ធឈ្មោះអែម សុផល។ខាងលិចទល់ដីឈ្មោះឆុង សុខឡា។ខាងត្បូងទល់ដីឈ្មោះឈិត គឹមស្រ៉ឺ។ខាងជើងទល់ដីផ្ទះឈ្មោះឈិត គឹមស្រ៉ឺ និងបណ្តោយ៧៣ម៉ែត្រទទឺងប្រវែង១,៥ម៉ែត្រ ដែលមានព្រំប្រទល់ខាងកើតទល់ដីឈ្មោះហុង ប៉េងលី,ឈ្មោះសួររុន។ខាងលិចទល់ដីឈ្មោះឆុង សុខឡា ។ខាងត្បូងទល់ផ្លូវលំ។ខាងជើងទល់ដីឈ្មោះឆុង សុខឡា ស្ថិតនៅភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

២/បង្គាប់អោយដើមចោទ បង់ប្រាក់៥២៥ដុល្លារទៅអោយចុងចម្លើយ។៣/រឹបអូសប្រាប់ប្រដាប់ក្តីដែលដើមចោទបង់រួចហើយ ។៤/សាលក្រមនេះ ទាញហេតុផលផ្ទាល់មាត់នៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០និងប្រកាសជាសាធារណះនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២០ ចំពោះមុខគូរភាគី ទុកសិទ្ធអោយប្តឹងឧទ្ធរតាមកំណត់ច្បាប់។

យោងតាមសេចបង្គាប់បញ្ចប់របស់តុលាការខាងលើ លោកឆុង សុខឡា មិនទទួលយកនូវសេចក្តីសម្រេច នៃការជំនុំជម្រះរបស់តុលាការខេត្តកំពង់ចាមនោះទេ?លោកឆុង សុខឡា បានដាក់ពាក្យបណ្តឹងប្តឹងទាស់នៅសាលាឧទ្ធរត្បូងឃ្មុំ ហើយត្រូវបានលោកសុទ្ធ សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរត្បូងឃ្មុំបានចេញដីកាកោះហៅលោកឆុង សុខឡា អោយចូលបំភ្លឺ នៅថ្ងៃទី២៥ខែមករាឆ្នាំ២០២១។

លោកឆុង សុខឡា បានបញ្ជាក់ថា លោកនិងចូលខ្លួនបំភ្លឺជូនសាលាឧទ្ធរត្បូងឃ្មុំនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ ហើយលោកឆុង សុខឡា និងភរិយា ក៌បានលើកដៃសំណូមពរដល់សាលាឩទ្ធរ មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់ ទាក់ទងនិងករណីវិវាទដីធ្លីខាងលើ។ដោយលោកឆុង សុខឡា នៅតែអះអាងថាដីរបស់គាត់ជាដីស្របច្បាប់។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកឈិត គឹមស្រ៉ឺ មិនអនុញ្ញាតិអោយក្រុមអ្នកសារព័ត៌មាន ដើម្បីសុំធ្វើបទសម្ភាសន៌លំអិតព័ត៌មានខាងលើនេះនោះទេ៕