បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រលឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ រួមជាមួយនឹងឥទ្ធិពលជម្រាប នៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ពីថ្ងៃទី២០-២៥ ខែមករា នឹងធ្វើឱ្យតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ។
ក្នុងនោះតំបន់វាលទំនាបកណ្តាល អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើរ អំឡុងថ្ងៃទី២១-២៥ ខែមករា , ខណៈបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើតនៅថ្ងៃទី២២-២៥ ខែមករា។
ដោយឡែកតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ នៅថ្ងៃទី១៩-២៥ ខែមករា៕