ទីតាំងបនល្បែងសង្វៀនមាន់ជល់ អាប៉ោង មួយកន្លែងកំពុងបើកលេងភ្នាល់លុយរាប់ម៉ឺនដុល្លា នៅចំណុចដំណាក់នាគ ស្ថិតនៅសង្កាត់សែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយគេមិនឃើញសមត្ថកិច្ចចុះទៅធ្វើការបង្រ្កាបនោះឡើយ។
បើតាមពលរដ្ឋរស់នៅក្រុងសែនមនោរម្យថា ទីតាំងល្បែងខុសច្បាប់ខាងលើនេះ មានប្រជាពលរដ្ឋខ្មែរ និងអ្នកមានលុយមួយច្រើនទៀត បានកែនគ្នាចូលទៅលេងល្បែងភ្នាល់បញ្ជល់មាន់ និងអាប៉ោង នៅចំណុចខាងលើនេះយ៉ាងគរគ្រឹកគរគ្រេងថែមទៀតផង។
ចំពោះករណីនេះ លោក ឡោ សុខា ស្នងការរដ្ឋានខេត្តមណ្ឌលគិរី បានបញ្ជាក់ថា លោកនឹងបញ្ជាកម្លាំងនគរបាលឲ្យចុះទៅមើល ហើយនឹងធ្វើការបង្រ្កាប៕