សង្គម

សមត្ថកិច្ច​ចុះបង្រ្កាបល្បែងស៊ីសងនៅក្រោយយឿត្រី​ច្បារ​អំពៅ

បន្ទាប់ពីបានឃើញផេកមួយចុះផ្សាយថា មានករណីបងប្អូនប្រជាពលរដ្ឋជួបជុំលេងល្បែងស៊ីសងក្រោយយឿត្រី​នៅច្បារអំពៅ នៅវេលាម៉ោង​ប្រមាណ៣រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានផ្តល់ព័ត៌មានទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចុះពិនិត្យជាក់ស្ដែង។

ក្នុងការ​ចុះពិនិត្យជាក់ស្តែង សមត្ថកិច្ច​បានរកឃើញថា ទីតាំងនោះពិតមានលេងល្បែងស៊ីសង និងបានបង្រ្កាបដកហូតសម្ភារៈដូចជាតុចំនួន០១ កៅអីចំនួន០៣ ក្រដាស់លេងខ្លាខ្លោក ចំនួន០១សន្លឹក។

ចំណែកប្រជាពលរដ្ឋជួបជុំលេងល្បែងស៊ីសងបានរត់គេចខ្លួនបាត់អស់៕