សង្គម

ហួសចិត្ត ! លោក នួន ប៉ិន ដែលពោពេញដោយរឿងអាស្រូវកំពុងរត់ការចង់យកដំណែងអធិការស្រុកអង្គរបុរី

ពលរដ្ឋដែល​ធ្លាប់រងគ្រោះដោយសារស្នាដៃប្រពន្ធលោក នួន បុិន អធិការរងស្រុកអង្គបុរីសម្តែងការហួសចិត្ត ក្រោយ​ពីពួក​គាត់ដឹងថា លោក នួន បុិន ដែល​អសមត្ថភាព និង​ពោពេញ​ដោយ​រឿងអាស្រូវកំពុងរត់ការចង់យកដំណែងជាអធិការស្រុកអង្គរបូរី។

ពលរដ្ឋលើកឡើងថា ប្រពន្ធលោក នួន បុិច ធ្លាប់ទិញស្រូវមិនឲ្យ​លុយប្រជាកសិករដែលប្រឹងប្រែងធ្វ់ើស្រែស្ទើរ​គ្មានពេលសម្រាក ហើយ​ក៏​ធ្លាប់បោកលុយតុងទីនពលរដ្ឋជាង២០០លានរៀល ដោយ​បានទៅសម្ងំលាក់ខ្លូននៅប្រទេសវៀតណាមថែមទៀត។

ដូច្នេះពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំគួរពិនិត្យមើលសមត្ថិភាពរបស់លោក នួន បុិច ផង ជៀសជាងពិនិត្យលុយព្រោះតួនាទីអធិការស្រុកទាំងមូលជាក្តីសុខផ្ទាល់របស់រាស្រ្ត។

គួរ​បញ្ជាក់ដែរថា លោក នួន ប៉ិច មិនត្រឹម​តែមានរឿងអាស្រូវ​ប្រពន្ធប៉ុណ្ណោះ​ទេ រូបលោកផ្ទាល់​ក៏​មាន​រឿងអាស្រូវ​មិន​តិចនោះដែរ ដូចជា​ករណី​ដើរផឹកស៊ី រហូត​ដល់ធ្វើ​ឲ្យ​បាត់កាំភ្លើង​របស់អង្គភាពថែមទៀតផង៕