ស្នងការនគរបាលខេត្តតាកែវ គឺលោក ឈាង ផាន់ណារ៉ា បានឲ្យដឹងថា លោកនឹងចាត់វិធានការតាមច្បាប់រដ្ឋបាល ពាក់ព័ន្ធនឹងករណី លោក នួន ប៉ិច អធិការរងនគរបាលស្រុកអង្គបុរី ដែលធ្វើឲ្យបាត់កាំភ្លើង K54 របស់អង្គភាព។
លោកស្នងការបានបញ្ជាក់ថា លោកនឹងបើកការស៊ើបអង្កេតចំពោះករណីនេះ ហើយថា បើរកឃើញថា លោកអធិការរងរូបនោះពិតជាធ្វើឲ្យបាត់កាំភ្លើងមែន ទោះដោយចេតនា ឬអចេតនា លោកនឹងធ្វើការដាក់វិន័យតាមកងកម្លាំង។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរីបានឲ្យដឹងថា លោក នួន បុិន បច្ចុប្បន្នជាអធិការរងស្រុកអង្គបុរីបានធ្វើឲ្យបាត់កាំភ្លើងខ្លី k54 មួយដើមកាលពីកំឡុងលោកនៅធ្វើជានាយប៉ុស្ដរ៍រដ្ឋបាលឃុំអង្គរបុរី ហើយរហូតមកទល់ពេលនេះនៅមិនទាន់រកមូលហេតុនៃការបាត់កាំភ្លើងនោះឃើញនៅឡើយទេ។
តាមប្រភពច្បាស់ការគួរអោយទុកចិត្តបានបញ្ជាក់ថា លោក នួន បុិនជាមន្ត្រីនគរបាលដែរអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ចជាបុគ្គលញៀនស្រាហើយស្រវឹងស្ទើររាល់ថ្ងៃ ហើយថា កាំភ្លើងខ្លីដែរបាត់គឺបណ្តាលមកពីស្រវឹងស្រាជោគជាំពេក។
ប្រភពដដែលបន្តថា ចំណែកប្រពន្ធលោក នួន បុិន វិញគឺបានបោកលុយកុងទីនជាង២០០លានរៀលហើយរត់ទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ។
ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សារ៉ាត់ អធិការងទទួលផែនព្រហ្មទណ្ឌស្រុកអង្គបុរីបានឲ្យដឹងថា ពិតជាមានពលរដ្ឋប្តឹងប្រពន្ធលោក នួន បុិន រឿងបោកលុយកុងទីនពិតមែនតែរឿងនេះបានប្តឹងតតាំងគ្នាដល់តុលាកាថែមទៀត។
ចំណែកលោក នួន បុិន ពិតជាធ្វើអោយបាត់កាំភ្លើងខ្លីម៉ា k54 គឺពិតមែន ហើយរហូតមកទលើពេលនេះរកមិនទាន់ឃើញនៅឡើយទេ៕