ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកអង្គរបុរីបានអោយដឹងថា លោក នួន បុិន បច្ចុប្បន្នជាអធិការរងស្រុកអង្គបុរីបានធ្វើអោយបាត់កាំភ្លើងខ្លី k54 មួយដើមកាលពីកំឡុងលោកនៅធ្វើជានាយប៉ុស្ដរ៍រដ្ឋបាលឃុំអង្គរបុរី ហើយរហូតមកទល់ពេលនេះនៅមិនទាន់រកមូលហេតុនៃការបាត់កាំភ្លើងនោះឃើញនៅឡើយទេ។
ពលរដ្ឋបានបន្តទៀតថា យោងតាមប្រភពច្បាស់ការគួរអោយទុកចិត្តបានលោកនួន បុិនជាមន្ត្រីនគរបាលដែរអសមត្ថិភាពក្នុងការបំពេញការងារតួនាទីភារកិច្ចជាបុក្គលញៀនស្រាហើយស្រវឹងស្ទើរាល់ថ្ងៃហើយបើយោងតាមការអោយដឹងកាំភ្លើងខ្លីដែរបាត់គឺបណ្តាលមកពីស្រវឹងស្រាជោគជាំពេក។
ប្រភពដដែលបានបន្តទៀតថាចំណែកប្រពន្ធលោកនួន បុិនបានបោកលុយកុងទីនជាង២០០លានរៀលហើយរត់ទៅសម្ងំទៅប្រទេសវៀតណាមបាត់១រយៈព្រោះរងបណ្តឹងជុំទិសពីពលរដ្ឋ។
ពាក់ពន្ធ័ករណីខាងលើលោក អ៊ុក សារ៉ាត់ អធិការងទទួលផែនព្រហ្មទណ្ឌ័ស្រុកអង្គបុរីបានឲ្យដឹងថា ពិតជាមានពលរដ្ឋប្តឹងប្រពន្ធលោក នួន បុិន រឿងបោកលុយកុងទីនពិតមែនតែរឿងនេះបានប្តឹងតតាំងគ្នាដល់តុលាកាថែមទៀត។
លោកអ៊ុក សារ៉ាត់បានបន្តទៀតថាចំណែកលោកនួន បុិនពិតជាធ្វើអោយបាត់កាំភ្លើងខ្លីម៉ាk54១ដើមពិតមែនរហូតមកទលើពេលនេះរកមិនទាន់ឃើញនៅឡើយ។
ប្រភពក្រៅរបងអធិការដ្ឋានស្រុកអង្គបុរីបានអោយដឹងថាបច្ចុប្បន្នលោកនួន បុិនកំពុងរត់ការទៅថ្នាក់លើដើម្បីបានដំណែងជាអធិការស្រុកអង្គបុរីទាំងដែលខ្លូនមានរឿងអាស្រូវពេញខ្លូន។
ជុំវិញករណីនេះផងដែរអង្គភាពសារព័ត៍មានយើងមិនអាចសុំការបំភ្លឺពីលោកនួន បុិនអធិការងស្រុកអង្គបុរីបានទេដោយទូរសព្ទ័មិនចូល៕